បើ​ Man Utd ឈ្នះ​ Europa តើ​ Liverpool ​អស់​សិទ្ធ​លេង​ Champions League?

  • 2017-05-24 01:42:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​បាន​ចប់​សព្វគ្រប់​​កាល​ពី​ថ្ងៃ​អាទិត្យ​ ខណៈ​ Chelsea ជា​ជើង​ឯក​ហើយ​ Tottenham Hotspur, Manchester City បាន​កៅអី​ Champions League ចំណែក​​ Liverpool ត្រូវ​លេង​វគ្គ​ជម្រុះ​ Champions League។

ពាន Europa League

យ៉ាង​ណា​ក៏​ដោយ​ Manchester United ដែល​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៦​ក្នុង​តារាង​ មាន​ឱកាស​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​កម្មវិធី​ Europa league ពាន​​លំដាប់​ទី​ពីរ​របស់​អឺរ៉ុប​ ហើយ​បើ​សិន​ជា​យក​ឈ្នះ​ Ajax ​ពួក​គេ​នឹង​មាន​កៅអី​មួយ​នៅ​ Champions League រដូវ​កាល​ក្រោយ។

ចម្ងល់​នៅ​ត្រង់​ថា​បើ​សិន​ United បាន​កៅអី​ Champions League តើ​ក្រុម​លេខ​៤នៅ អង់គ្លេស​ Liverpool នឹង​ត្រូវ​អស់​សិទ្ធ​ឬ​យ៉ាង​ណា។ ចម្លើយ​គឺ​វា​មិន​ប៉ះ​ពាល់​ដល់​ Liverpool នោះ​ទេ​ ព្រោះ​ក្របខ័ណ្ឌ​កំពូល​៣​នៅ​អឺរ៉ុប​ មាន​ អង់គ្លេស​ អេស្ប៉ាញ​ និង​អាល្លឺម៉ង់​ ត្រូវ​ UEFA អនុញ្ញាត​ឲ្យ​៥​ក្រុម​អាច​លេង​បាន៕

Manchester United
Liverpool

ប្រភព៖ The Sun   ប្រែ​សម្រួល៖ វីរ័ត្ន