នឹក​មិត្ត​សម្លាញ់​ពេក Neymar លួច​ទៅ​ជួប Alves ស្ងាត់​ៗ

  • 2017-05-24 02:06:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Neymar ខ្សែ​បម្រើ​ប្រយុទ្ធ​​ក្រុម Barcelona បាន​​ទៅ​​ជួយ​សួរ​សុខទុក្ខ​អតីត​មិត្ត​រួម​ក្រុម Dani Alves មុន​មួយ​សប្ដាហ៍​ ដែល​ខ្សែ​ការពារ​​របស់ Juventus រូប​នេះ​ត្រូវ​តទល់​នឹង​ Real Madrid វគ្គ​ផ្ដាច់​ព្រ័ត្រ Champions League។

​ Alves បាន​ចំណាយ​ពេល​៨​ឆ្នាំ​​លេង​ក្នុង​កីឡដ្ឋាន Nou Camp មុន​ពេល​ទៅ​ចូលរួម​​ជាមួយ​​ក្រុម​យក្ស​អ៊ីតាលី Juventus កាល​ពី​ខែ កក្កដា ឆ្នាំ​មុន និង​បាន​ជួយ​ក្រុម​ឈ្នះ​​​ពាន​២​បាត់​​ទៅ​ហើយ​ក្នុង​រដូវ​កាល​នេះ​រួម​មាន​ ពាន​​ Serie A ​និង​ Coppa Italia។ Alves ត្រូវ​មាន​ភារកិច្ច​​​​ធំ​មួយ​​ទៀត ត្រូវ​ជួយ​ Juventus លើក​ពាន Champions League រដូវ​កាល​នេះ។​

មុន​ការ​ប្រកួត​ធំ​នេះ​មក​ដល់ Neymar បាន​ទៅ​លេង Alves និង​បង្ហោះ​រូប​លើ​​បណ្ដាញ Instagram ដោយ​សរសេរ​ភ្ជាប់​ថា​៖ "​ដៃ​គូ"។ រំឭក​ថា Neymar និង Alves ​ធ្លាប់​ជួយ Barcelona បំបាក់ Juventus កាល​ពី​វគ្គ​ផ្ដាច់​ព្រ័ត្រ​ Champions League ក្នុង​ឆ្នាំ​២០១៥៕ ​

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី