​មូលហេតុ​កើត​មាន​​​រន្ទះបាញ់​ ​និង​របៀប​ការពារ

  • 2017-05-24 02:50:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បាតុភូត​ធម្មជាតិ​ ​គឺ​ជា​រឿង​ដែល​មនុស្ស​គ្រប់​គ្នា​រមែង​ចង់​ដឹង​ ​ចង់​ឮ​ ​ព្រោះ​ពេល​ខ្លះ​វា​អាច​បង្ក​ជា​គ្រោះ​ថ្នាក់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ផែនដី​ជា​ពិសេស​ករណី​រញ្ជួយ​​ដី​ ​ខ្យល់​ព្យុះ​ ​និង​រន្ទះបាញ់​ ​ដែល​គេ​តែង​ជួប​ច្រើន​បំផុត។

ជា​ទូទៅ​ក្នុង​ពពក​គឺ​មាន​ផ្ទុក​បន្ទុក​អគ្គិសនី​វិជ្ជមាន​ ​និង​អវិជ្ជមាន​ ​ហើយ​អ៊ីយ៉ុង​ទាំង​ ​២​ ​នេះ​ត្រូវ​ញែក​ដាច់​ពី​​គ្នា​ដោយ​សារ​ចរន្ត​ខ្យល់​ ​ព្រោះ​ប្រសិន​ពួក​វា​ប៉ះ​គ្នា​គឺ​នឹង​បង្កើត​ជា​កម្លាំង​ផ្ទុះ​នៃ​អគ្គិសនី។

អ៊ីយ៉ុង​អវិជ្ជមាន​ដែល​មាន​ក្នុង​ពពក​នឹង​ធ្លាក់​មក​ផែនដី​តាម​ដំណក់​ទឹក​ភ្លៀង​ ​ហើយ​បន្ទុក​អគ្គិសនី​វិជ្ជមាន​ដែល​ចេញ​ពី​ផ្ទៃ​ដី​ ​ឬ​អាគារ​នានា​នឹង​បង្ហើរ​ទៅ​ប៉ះ​អ៊ីយ៉ុង​អវិជ្ជមាន​ ​នោះ​វា​នឹង​បង្កើត​ជា​បាតុភូត​រន្ទះ​ ​ដែល​អ្នក​គ្រប់​គ្នា​តែង​គិត​ថា​រន្ទះ​បាញ់​ចេញ​ពី​ពពក​ ​តែ​ផ្ទុយ​ទៅ​វិញ​គឺ​ឡើង​ពី​ក្រោម​នោះ​ទេ។ ដូច​នេះ​ហើយ​ទើប​ពេល​ខ្លះ​គេ​ឃើញ​មាន​រន្ទះ​បាញ់​តែ​កន្លែង​ដែល​ធ្លាប់​បាញ់​ ​ព្រោះ​ទី​នោះ​ជា​តំបន់​បំភាយ​បន្ទុក​អគ្គិសនី​វិជ្ជមាន​ខ្លាំង។

ដោយ​ឡែក​សម្រាប់​វិធី​ការពារ​បញ្ចៀស​មិន​ឲ្យ​រន្ទះ​បាញ់​គឺ​គេ​អាច​ប្រើប្រាស់​ជា​មួយ​ឧបករណ៍​បច្ចេកវិទ្យា​ទំនើប​មួយចំនួន​​ ​តែ​វិធី​ងាយ​ ​និង​ចំណាយ​តិច​ប្រសិន​សម្រាប់​ផ្ទះ​ធម្មតា​គឺ​អាច​ធ្វើ​ការ​ដាំ​បង្គោល​ដែក​ក្នុង​ដី​ជម្រៅ​សមាមាត្រ​ណា​មួយ​ ​ហើយ​ភ្ជាប់​ទៅ​ដែក​មួយ​ទៀត​លើ​ដំបូល​ដើម្បី​ឲ្យ​ម៉ាស​ពី​ក្នុង​ដី​ជួយ​បញ្ចៀស​ការ​សាយភាយ​បន្ទុក​អគ្គិសនី។

​បច្ចុប្បន្ន​ព្រោះ​បច្ចេកវិទ្យា​កាន់​តែ​ទំនើប​ ​បង្គោល​អង់តែន​នៃ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​ទូរគមនាគមន៍​តែង​បំពាក់​ឧបករណ៍​បញ្ចៀស​រន្ទះ​ ​ដែល​នេះ​ជា​មូលហេតុ​ដែល​ករណី​រន្ទះ​បាញ់​តែង​កើត​មាន​តាម​តំបន់​វាល​ដែល​មាន​ដី​ក្ដៅ៕

រូបតំណាង

ចុចអានបន្ត ៖

ប្រភព៖ TSO   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី