ជួបជាមួយតុក្កតាសិចឈ្មោះ Harmony ចេះមានអារម្មណ៍ប្រចណ្ឌ
- 2017-05-24 02:45:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជួបជាមួយតុក្កតាសិចឈ្មោះ Harmony ចេះមានអារម្មណ៍ប្រចណ្ឌ
ចន្លោះមិនឃើញ
មើលមួយភ្លែត Harmony គឺដូចតុក្កតាសិចដទៃទៀតដែរ ដែលផលិតដោយរោងចក្រ RealDoll នៅអាមេរិក។ ប៉ុន្តែនៅពីក្រោមស្បែកស៊ីលីកូនរបស់នាង Harmony មានខ្សែភ្លើង និង បន្ទះសៀគ្វី ដែលជួយនាងបញ្ចេញឥរិយាបថដូចមនុស្សយ៉ាងអ៊ីចឹង។
ដោយគ្រោងចេញលក់នៅដំណាច់ឆ្នាំនេះ តុក្កតាសិច Harmony 2.0 ត្រូវគេនិយាយថា ជាប្រភេទតុក្កតាសិចគំរូកំណែថ្មីរបស់ក្រុមហ៊ុន RealDoll។ យោងតាមវេបសាយកាសែត The Guardian តុក្កតាសិច Harmony អាចនិយាយរឿងកំប្លែង ដកស្រង់សម្តីកវីនិពន្ធសេកស្ពៀ ចងចាំថ្ងៃខែឆ្នាំកំណើតរបស់ម្ចាស់ និង អាចសន្ទនាអំពីតន្ត្រី ភាពយន្ត ឬ សៀវភៅ។
ដោយមានតម្លៃ ១៥ ០០០ ដុល្លារ តុក្កតាសិចនេះក៏ត្រូវបានដាក់កម្មវិធីដើម្បីបំពេញចិត្តម្ចាស់វា ដោយដឹងពីក្បាច់សិចពេញចិត្ត និង ចេះបង្ហាញអារម្មណ៍ប្រចណ្ឌ។ ស្ថាបនិកក្រុមហ៊ុន RealDoll លោក ម៉ាត់ ម៉ាកមូឡិន បកស្រាយថា បុគ្គលិកលក្ខណៈរបស់ Harmony គឺអាចកំណត់តាមចំណង់ចំណូលចិត្តបាន ផ្អែកលើការពេញចិត្តរបស់ម្ចាស់វាប៉ុណ្ណោះ។
លោកម៉ាកមូឡិន និយាយថា តុក្កតាសិចនេះមិនបានបង្កើតឡើងដើម្បីជំនួសទំនាក់ទំនងរវាងមនុស្សនិងមនុស្សទេ។ លោកបានសង្កត់ធ្ងន់ថា "នាងគឺជាម៉ាស៊ីន មិនមែនមនុស្សទេ" ដោយបន្ថែមថា ក្រុមហ៊ុនបានបង្កើតមនុស្សយន្តសិចនេះសម្រាប់មនុស្សដែលមិនមានទំនាក់ទំនងជាមួយគេឯងដទៃទៀត៕