ទីក្រុង​ឌូបៃ​ ចាប់ផ្តើម​យក​មនុស្សយន្ត​ប៉ូលិស​ដើរ​​ល្បាត​តាម​ដង​ផ្លូវ​

  • 2017-05-24 04:59:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​អ្នក​ធ្លាប់​បាន​ទស្សនា​ភាពយន្ត​ Robocop ដែរ​ទេ​? ទីក្រុង​ឌូបៃ​ស្រដៀង​ទៅ​នឹង​ភាយន្ត​នោះ​ហើយ​។​ ក្រោយ​បញ្ចប់​សន្និសីទ​ GISEC កាល​ពី​ថ្ងៃ​​អង្គារ​ម្សិលមិញ​ មនុស្សយន្ត​ដើរ​តួ​ជា​ប៉ូលិស​ នឹង​ត្រូវ​បាន​គេ​ពង្រាយ​ដាក់​ល្បាត​តាម​ដង​ផ្លូវ​នា​ទីក្រុង​ឌូបៃ​ជា​ផ្លូវ​ការ​។​

មនុស្សយន្ត​មួយ​នេះ ធ្វើ​ដំណើរ​ទៅ​មុខ​បាន​តាម​រយៈ​កង់​បង្វិល​នៅ​ផ្នែក​ខាង​​ក្រោម ហើយ​អាច​ធ្វើ​ការ​និយាយ​រាក់​ទាក់​ និង​ផ្ដល់​ភាព​អោន​លំទោន​ទៅ​កាន់​ប្រជាពលរដ្ឋ​​ជុំវិញ។

វា​អាច​ចេះ​​និយាយ​ ៦​ ភាសា ​អាច​សម្គាល់​ពី​កាយវិការ​នៃ​ដៃ​បុគ្គល​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា​ចម្ងាយ​ ១,៥ ម៉ែត្រ​។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​ពី​ Khaleej Times។

​​​ យ៉ាង​ណាមិញ​គេ​បញ្ជាក់​ប្រាប់ វា​ពុំ​បាន​បង្កើត​ឡើង​សម្រាប់​បង្ក្រាប​បទឧក្រិដ្ឋ​កម្រិត​ធ្ងន់​នោះ​ទេ ដោយ​គ្រាន់​តែ​ជួយ​សម្រាល​នូវ​ការងារ​តូចៗ​មួយ​ចំនួន ដើម្បី​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​តាម​ដង​ផ្លូវ​ឫ​ក្នុង​ទីក្រុង​ទទួល​បាន​សុវត្ថិភាព​និង​បង្កើន​ភាព​រីករាយ​តែ​ប៉ុណ្ណោះ​។

ប្រភព៖ thenextweb   ប្រែសម្រួល៖ កៅ រក្សា