ពិត​ជា​អស្ចារ្យ​! មូលហេតុ​បែប​នេះ​ហើយ ទើប​មាន​គូ​ទឹក​ព័ទ្ធ​ជុំវិញ​ប្រាសាទ​អង្គរវត្ត

  • 2017-05-24 09:05:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បុព្វបុរស​ខ្មែរ បាន​បន្សល់​ទុក​នូវ​កេរ្តិ៍​ដំណែល​ដ៏​អស្ចារ្យ​ជា​ច្រើន រហូត​មក​ដល់​សព្វ​ថ្ងៃ ក្នុង​នោះ​ប្រាង្គ​ប្រាសាទ​អង្គរវត្ត​​ដ៏​អច្ឆរិយ ​បាន​ធ្វើ​ឱ្យ​កិត្តិនាម​ប្រទេស​កម្ពុជា​ល្បី​សុសសាយ​ទូទាំង​សកល​លោក​។ ​ស្ថាបត្យករ​ខ្មែរ​ក្នុង​សម័យ​អង្គរ មាន​គំនិត​ច្នៃ​ប្រឌិត ​ក្នុង​ការ​កសាង​ប្រាសាទ​មួយ​នេះ ចេញ​ជា​រូប​រាង​គួរ​ឱ្យ​ស្ងប់ស្ងែង​ក្រៃ​លែង ប៉ុន្តែ​សំណួរ​មួយ​តែង​ឭ​មនុស្ស​ជា​ច្រើន​លើក​ឡើង​នោះ​ថា តើ​មូល​ហេតុ​អ្វី​បាន​ជា​មាន​​គូទឹក​ព័ទ្ធ​ជុំវិញ​ប្រាសាទ​អង្គរ​វត្ត​​រាប់​គីឡូម៉ែត្រ​បែប​នេះ​?

យោង​តាម​វីដេអូ​ឯកសារ​ស្រាវជ្រាវ​ស្ដី​ពី​ការ​កសាង​ប្រាសាទ​អង្គរវត្ត ដោយ​បុរាណ​វិទូ​ជនជាតិ​បារាំង បាន​បង្ហាញ​ថា ស្ថាបត្យករ​ក្នុង​សម័យ​អង្គរ បាន​ជីក​ធ្វើ​ជា​​គូទឹក​នេះ​ឡើង គឺ​ដើម្បី​ការពារ​ដល់​តួ​ប្រាសាទ​អង្គរវត្ត​ទាំង​មូល​តែ​ម្ដង​។ តាម​រយៈ​វីដេអូ​នោះ បាន​ឱ្យ​ដឹង​ទៀត​ថា ស្ថាបត្យករ​ដ៏​អស្ចារ្យ​ក្នុង​សម័យ​នោះ បាន​យក​ដី​ខ្សាច់ ដើម្បី​ចាក់​គ្រឹះ​កសាង​ប្រាសាទ​អង្គរ​វត្ត ព្រោះ​បុព្វ​បុរស​ខ្មែរ​ជឿ​ថា ដី​ខ្សាច់​អាច​ធ្វើ​ឱ្យ​តួ​ប្រាសាទ ឈរ​រឹង​មាំ​បាន​រាប់​ពាន់​ឆ្នាំ​។

តាម​ការ​ស្រាវ​ជ្រាវ​​ពី​បុរាណ​វិទូ បាន​បង្ហាញ​ទៀត​ថា ដី​ខ្សាច់​ជា​ប្រភេទ​ដី​មាន​សំណើម​ ដូច្នេះ​ហើយ​ត្រូវ​ការ​ទឹក​ដើម្បី​បន្សើម​ជា​ប្រចាំ។ ដូច្នេះ​ប្រសិន​បើ​ដី​ខ្សាច់​គ្មាន​ជាតិ​ទឹក នោះ​តួ​ប្រាសាទ​ទាំង​មូល​អាច​ស្រុត​ចុះ​បាន​។ ​ដោយ​មូលហេតុ​នេះ​ ហើយ​ទើប​ស្ថាបត្យករ​របស់​ខ្មែរ ក្នុង​សម័យ​នោះ​បាន​កេណ្ឌ​មនុស្ស​ជា​ច្រើន​អ្នក ដើម្បី​ជីក​ស្រះ​ធ្វើ​ជា​គូ​ទឹក ដែល​មាន​បណ្ដោយ​​ប្រវែង​រហូត​ដល់​ជាង ១៦ គីឡូម៉ែត្រ និង​ទទឹង​ជាង ២០០​ម៉ែត្រ​។

ក្រោយ​ពេល​ជីក​ហើយ ភ្លៀង​ចាប់​ផ្ដើម​បង្អុរ​ចុះ​មក អាច​ផ្ទុក​ទឹក​សម្រាប់​ទ្រទ្រង់​ដល់​តួ​ប្រាសាទ​មិន​ឱ្យ​បាក់​ស្រុត​។ មិន​តែ​ប៉ុណ្ណោះ ថែម​ទាំង​អាច​ផ្គត់ផ្គង់​ទឹក​ជូន​ប្រជានុរាស្ត្រ​ទូទាំង​នគរ​ ​ក្នុង​សម័យ​អង្គរ យក​មក​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម​ និង​ចិញ្ចឹម​ជីវិត​ទៀត​ផង​៕​​

ទស្សនាវីដេអូនិយាយអំពីរការកសាងប្រាសាទអង្គរវត្ត៖

​ ​

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី