MSI នឹង​បញ្ចេញ​បច្ចេកវិទ្យា​ថ្មី​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​​នៅ​តៃវ៉ាន់

  • 2017-05-25 07:07:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ​ហ្គេម MSI កំពុង​ត្រៀម​ខ្លួន​បញ្ចេញ​នូវ​បច្ចេកវិទ្យា​ក៏​ដូចជា​កុំព្យូទ័រ​ថ្មី​សម្រាប់​អ្នក​ចូលចិត្ត​លេង​ហ្គេម​នៅ​ក្នុង​កម្មវិធី​ដ៏​ធំ​​មួយ​នៅ​តៃវ៉ាន់​គឺ COMPUTEX TAIPEI 2017 ចាប់ពីថ្ងៃទី៣០ ឧសភា ដល់ ៣ មិថុនា ២០១៧។

លោក Sam Chern នាយក​គ្រប់​គ្រង​ទីផ្សារ MSI បាន​និយាយ​ថា៖ "យើង​កំពុង​តែ​រង់​ចាំ​ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​អ្នក​ដែល​មក​ចូល​រូម COMPUTEX ជាមួយ​នឹង​បច្ចេកវិទ្យា​ចុង​ក្រោយ​បំផុត​របស់​យើង​។ ក្នុង​ត្រកូល MSI Gaming ស៊េរី​ថ្មី និង​ការ upgraded បាន​ផ្ដល់​បទពិសោធន៍ លេង​ហ្គេម VR ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ មិន​ធ្លាប់​មាន​”។

ជាក់​ស្តែង​ VR Platform នេះ​ជា​ផលិត​ផល​មួយ ដែល​ដាក់​ឲ្យ​ប្រើ​តាំង​ពី​ឆ្នាំ ២០១៥ ហើយ​ក៏​ជា​ផលិត​ផល​នាំ​មុខ​គេ​លើ Gaming Hardware ផង​ដែរ។ ក្នុង​ព្រឹត្តិការណ៍​នេះ​ផ្ទាល់ស្តង់​ MSI​​ ក៏​មាន​កន្លែង​តាំង​ផលិត​ផល កន្លែង​សាក​ល្បង​ហ្គេម VR និង MSI GAMING Series ពោរពេញ​ទៅ​ដោយ​ការ​បង្កើត​ថ្មី ហើយ​ទំនើប​បំផុត​ក្នុង​ វិស័យ​ហ្គេម​របស់​ពិភពលោក​ទៀតផង៕

ដោយ៖ វិទូ

អត្ថបទថ្មី