ឃើញរូបភាព​នាយ ផា ពីមុន និងបច្ចុប្បន្ន ប្រាកដជាភ្ញាក់ផ្អើល​​អស់ថ្លែង

  • 2017-05-25 07:18:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​មុខ​ស្រស់​ រាង​ខ្ពស់​សង្ហា​ សនរ៉ាម ធេពផិថាក់ (នាយ​ផា) ជា​តារា​ប្រុស​ថៃ​ដែល​ អ្នក​គាំទ្រ​ចាត់​ទុក​ថា​ មាន​វ័យ​មិន​សម​នឹង​មុខមាត់​របស់​លោក​។

មក​ដល់​ឆ្នាំ​ថ្មី​នេះ​ លោក​មាន​អាយុ​ ៤៣​ឆ្នាំ​ហើយ​ តែ​និយាយ​ពី​មុខមាត់​ និង​រាង​របស់​លោក​ ពិត​ជា​នៅ​តែ​ស្រស់​សង្ហា​ និង​ជា​ទី​ប៉ង​ប្រាថ្នា​របស់​អ្នក​គាំទ្រ​នារី​ៗ​។ ថ្វី​ត្បិត​អ្នក​ជំនាន់​ក្រោយ​ ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​កាន់​តែ​ច្រើន​ឡើង​ៗ​ ជាពិសេស​សុទ្ធ​តែ​ក្មេង​ៗ​ស្អាត​ក៏​ពិត​មែន​ តែ​នៅ​តែ​មិន​អាច​ស៊ី​ដាច់​ តារា​ជើង​ចាស់​រូប​នេះ​បាន​ ។

មួយ​វិញ​ទៀត​ បើ​ប្រៀបធៀបរូប​ភាព​ពី​មុន​ និង​ឥឡូវ​របស់​នាយ​ផា​ វិញ​ប្រិយមិត្ត​អាចភ្ញាក់​ផ្អើល​ ព្រោះ​សឹង​តែ​គ្មាន​ការ​ប្រែ​ប្រួល​ទាល់​តែ​សោះ​។ ដើម្បី​ជ្រាបកាន់​តែ​ច្បាស់​ សូមទស្សនារូបខាងក្រោម៖

*ព័ត៌មានជុំវិញតារាអន្តរជាតិ

*ព័ត៌មាន​ផ្សេងទៀតពីតារាថៃ

*ចុចអានបន្ត៖ មកមើលទិដ្ឋភាព​ក្នុងភូមិគ្រឹះ ដែលតារាថៃ Fluke Jira ទិញជូនមិត្តស្រីបន្តិចមើល៍!

ប្រភព៖ tvpoolonline   ប្រែ​សម្រួល៖ យី សុធារី