ព្រោះចង់បានលុយពេក Baekhyun ទ្រាំញ៉ាំបន្លែម្យ៉ាងដែលខ្លួនពិបាកលេបបំផុត
- 2017-05-25 09:27:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រោះចង់បានលុយពេក Baekhyun ទ្រាំញ៉ាំបន្លែម្យ៉ាងដែលខ្លួនពិបាកលេបបំផុត
ចន្លោះមិនឃើញ
តារាប្រុស វ័យក្មេងរូបសង្ហា សំឡេងពីរោះ Baekhyun មកពីក្រុមចម្រៀង EXO ត្រូវបានស្គាល់ថា មិនមែនពូកែតែខាងច្រៀងទេ សូម្បីតែញ៉ាំ ក៏តារាប្រុសរូបនេះមិនចេះចាញ់គេដែរ។
ថ្វីត្បិតតែជំនាញខាងញ៉ាំក៏ពិតមែន តែបន្លែម្យ៉ាងដែល Baekhyun មិនអាចដាក់ចូលបាត់ញ៉ាំបាននោះគឺ ផ្លែត្រសក់។ ទាំងក្លិន និងរសជាតិ ធ្វើឲ្យតារាប្រុសរូបនេះមិនអាចទ្រាំបានឡើយ។ រឿងនេះត្រូវបានបកស្រាយឲ្យដឹង តាមរយៈវីដេអូក្នុងឌីស “Exo's First Box” ដែលចេញកាលពីឆ្នាំ ២០១៤។
ក្នុងវីដេអូនោះ មានវគ្គមួយដែល EXO បានបែងចែកសមាជិកជាក្រុម ដើម្បីទៅញ៉ាំអាហារពេលល្ងាចជុំគ្នា ពេលដែលពួកគេទៅទីក្រុង ហុងកុង។ ពេលកំពុងញ៉ាំ សមាជិកផ្សេងទៀត បានកុម្ម៉ង់ម្ហូបមានត្រសក់ ឃើញភ្លាម Baekhyun និយាយថា លោកមិនចេះញ៉ាំត្រសក់ទេ និងបានរំលឹករឿងមួយថា៖ "ថ្ងៃមួយម្ដាយខ្ញុំតម្រូវឲ្យញ៉ាំត្រសក់ និងប្រាប់ថា បើខ្ញុំញ៉ាំ គាត់នឹងឲ្យលុយ ៥,០០០វ៉ុន (ប្រហែល ៤ដុល្លារ)។" លោកបន្តទៀតថា៖ "ដោយសារចង់បានលុយពេក ខ្ញុំក៏ខំញ៉ាំ ប៉ុន្តែនៅតែមិនអាចលេបបាន” ៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
*ព័ត៌មានផ្សេងទៀតរបស់ EXO
*Chanyeol និង Beckhyun ក្រុម EXO ជាប់ចិត្តខ្លាំងនឹងកាដូដ៏ចម្លែក