នុះ! ចេញ​ថ្ងៃ​ខែ​​ដាក់​លក់​ iPhone 7s និង iPhone 8 បាត់​

  • 2017-05-27 02:11:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​រំពឹង​ទុក​ជា​ច្រើន​ជឿ​ថា​ Apple នឹង​ប្រកាស​ចេញ​ iPhone ជំនាន់​ថ្មី​បី​ម៉ូដែល​រួម​មាន​ iPhone 7s/7s Plus ជា​ការ​អាប់ដេត​ចេញ​ពី iPhone 7/7 Plus និង iPhone 8 ជា​ម៉ូដែល​ពិសេស។

រូប Concept iPhone 8

ចចាមអារ៉ាម​មួយ​ចំនួន​លើក​ឡើង​ថា​ Apple អាច​នឹង​ពន្យារ​ពេល​ប្រកាស​ស្មាតហ្វូន​ទាំង​​ ៣ រហូត​ដល់​ខែ​តុលា ឬ វិច្ឆិកា​ ដោយ​សារ​ជួប​បញ្ហា​ខ្លះៗ​លើ​ការ​ផលិត។ ប៉ុន្តែ​ចចាមអារ៉ាម​​មួយ​ចំនួន​ទៀត​​បាន​ច្រាន​ចោល​ការ​លើក​ឡើង​នេះ​ដោយ​អះអាង​ថា​ Apple នឹង​​បន្ត​ប្រកាស iPhone ជំនាន់​ថ្មី​នៅ​អំឡុង​ខែ​កញ្ញា​​ ដូច​​កាល​ប្រកាស iPhone មុនៗ។

ពេល​នេះ​​មាន​ការ​លើក​ឡើង​ថ្មី​ទៀត​ហើយ​ពី​អ្នក​ចែក​រំលែក​ព័ត៌មាន​​បែក​ធ្លាយ​ល្បី​ឈ្មោះ​ Benjamin Geskin ​ដោយ​គេ​បង្ហោះ​លើ​គណនី​ Twitter ថា​ការ​ប្រកាស​ iPhone 8/7s នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១៧ ខែ​កញ្ញា។ ចំណែក​ឯ​ការ​ដាក់​លក់​វិញ​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​ ២៥ ខែ​កញ្ញា។

ទោះ​យ៉ាងណា​​ប្រសិន​បើ​ងាក​ទៅ​មើល​ការ​ប្រកាស iPhone បួន​ជំនាន់​មុន​ គឺ​ធ្វើ​ឡើង​នៅ​ចន្លោះ​ពី​ថ្ងៃ​ទី​ ៩ ទៅ ថ្ងៃ​ទី​ ១២ ខែ​កញ្ញា។ ប៉ុន្តែ​ពិចារណា​លើ​ចចាមអារ៉ាម​កន្លង​មក​ដែល​ថា Apple អាច​ពន្យារពេល​​ការ​ប្រកាស​ iPhone ជំនាន់​ថ្មី​ដោយ​សារ​បញ្ហា​ការ​ផលិត ដូច​នេះ​វា​អាច​ទៅ​រួច​ដែល​ក្រុមហ៊ុន​នឹង​អូស​បន្លាយ​ពេល​ដល់​ពាក់​កណ្ដាល​ខែ​កញ្ញា។ ចំណុច​មួយ​ទៀត​ដែល​ត្រូវ​ដឹង​គឺ​ថ្ងៃ​ប្រកាស​ iPhone 8/7s ខាង​លើ​គឺ​ចំ​ថ្ងៃ​អាទិត្យ។ Apple គ្មាន​ប្រវត្តិ​​ប្រកាស​ចេញ​ផលិត​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​នោះ​ទេ។ ដូច​នេះ​ដំណឹង​នៅ​មិន​អាច​ទុក​ចិត្ត​បាន​នៅ​ឡើយ​ទេ៕​​​​​​​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង