ស្រីៗ មិន​គួរ​ធ្វើ​រឿង​ទាំង​នេះ​ឡើយ ក្រោយ​ពី​រួមភេទ​រួច​

  • 2017-05-27 04:05:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​រួមភេទ​គឺជា​សកម្មភាព​ភ្ញោ​ចអារ​ម្មណ៍​មួយ​ប្រភេទ​ដែល​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​សប្បាយចិត្ត​ទាំង​ផ្លូវកាយ និង​ចិត្ត​ក្នុងពេល​តែមួយ​។ ទោះបីជា​យ៉ាងនេះក្តី សម្រាប់​ទ្វារមាស​មនុស្ស​ស្រី​គឺជា​កន្លែង​ដែលមាន​សកម្មភាព​ខ្លាំង​បំផុត​ក្នុង​ពេល​រួមភេទ​។ ទ្វា​រមាស និង​ស្បែក​នៅ​ជុំវិញ​នោះ​ត្រូវបាន​បង្កើតឡើង​សម្រាប់​ការ​រួមភេទ ប៉ុន្តែ ការរួម​ភេទ​អាច​នឹង​ធ្វើឲ្យ​កន្លែង​នេះទៅ​ជា​ហើ​មបាន​។ ដូច្នេះ​ដើម្បី​សុវត្ថិភាព និង​សុខភាព​ល្អ ស្ត្រី​យើង​គួរតែ​ព្យាយាម​ចៀសវាង​រឿង​ទាំងអស់​ខាងក្រោម​នេះ​ផង​ក្រោយ​ពី​រួមភេទ​រួច​។

​ប្រើ​សាប៊ូ​លាង​សម្អាត​

​អ្នក​ទំនងជា​គិតថា ក្រោយ​ពី​រួមភេទ​រួច ការលាង​សម្អាត​ទ្វារមាស​ជាមួយ​សាប៊ូ​គឺជា​រឿង​ល្អ ប៉ុន្តែ​វា​មិន​សំខាន់​ដែល​ត្រូវធ្វើ​បែប​នេះ​ឡើយ​។ ធម្មតា​ស្បែក​នៅ​តំបន់​ទ្វារមាស​នឹង​ងាយ​រលាក​ណាស់​ក្រោយពី​រួមភេទ​រួច ហើយក៏​មាន​ប្រតិកម្ម​មួយ​ខុស​គ្នា​ដែរ​នៅពេល​ប៉ះពាល់​នឹង​សារធាតុ​គីមី​របស់​សាប៊ូ​។ ដូច្នេះ​វា​ងាយ​នឹង​មាន​ភាព​ស្ងួត និង​រលាក​ណាស់​នៅពេល​ប្រើ​សាប៊ូ​លាង​សម្អាត​កន្លែង​នេះ​។ វិធី​ដែល​ល្អ គឺ​លាង​សម្អាត​ជាមួយនឹង​ទឹក​ក្តៅ​ឧណ្ហៗ​វិញ​។

គេង​ដោយ​ស្លៀកខោ​ទ្រនាប់​ដែល​សិច​ស៊ី​

​ការ​រួមភេទ​គឺជា​ការងារ​មួយ​ដែល​ងាយ​នឹង​ធ្វើឲ្យ​បែកញើ​សណាស់​។ វា​នឹង​ធ្វើឲ្យ​ទ្វារ​មាស​ទៅ​ជា​ក្តៅ​ឧ​ណ្ហៗ និង​ងាយ​នឹង​ប្រឡាក់​ដោយសារ​ញើស ទឹក​រំអិល និង​ទឹកកាម​ណាស់​។ រឿង​នេះ​មិន​ដូចគ្នា​នឹង​សម្លៀក​បំពាក់​សម្រាប់​ហាត់ប្រាណ​ឡើយ ព្រោះ​ខោ​ទ្រនាប់​ដែល​សិច​ស៊ី​ភាគច្រើន​ធ្វើ​ពី​សរសៃអំបោះ​ដែល​ងាប់​ជប់​នឹង​ញើស និង​ធ្វើឲ្យ​ស្បែក​ស្ងួត ដូច្នេះ​វា​នឹង​ងាយ​មាន​អំណោយផល​យ៉ាង​ល្អ​សម្រាប់​ការលូតលាស់​បាក់តេរី និង​ផ្សិត រហូត​ដល់​ការបង្ក​រោគ នៅ​ពេល​អ្នក​ស្លៀក​វា​គេង​ក្រោយពី​រួមភេទ​រួច​។ យក​ល្អ​គួរតែ​ស្លៀកខោ​វ​ទ្រនាប់​ដែល​ធ្វើ​ទៅ​សរសៃ​កា​តុង ឬ​គេង​ស្រាត​តែម្តង​ក៏បាន​។

ងូតទឹក​ក្នុង​ពពុះ​សាប៊ូ​

​រឿង​នេះ​ស្តាប់​មើល​ទៅ​ទំនងជា​មាន​ភាព​រ៉ូ​ម៉ែន​ទិច​ណាស់​នៅ​ពេល​បញ្ចប់​ការ​រួមភេទ​ជាមួយ​នឹង​ការ​ងូតទឹក​ក្នុង​ប៉ា​ញ័រ​ពោរពេញ​ទៅដោយ​ពពុះ​សាប៊ូ​ជាមួយ​ដៃគូ​ទៀត ប៉ុន្តែ​អ្នកវិទ្យាសាស្ត្រ​បាន​ហាមប្រាម​រឿង​នេះ​ទៅ​វិញ​។ ការភ្ញោ​ចខាង​ផ្លូវភេទ​នឹង​ធ្វើឲ្យ​បបេរ​ទ្វារមាស​ទៅ​ជាហើម​បាន​។ នៅ​ពេល​អ្នក​អង្គុយ​នៅក្នុង​ប៉ា​ញ័រ​ងូតទឹក​ក្តៅ​ជាមួយ​ដៃគូ នោះ​អ្នកនឹង​ប្រឈម​ខ្ពស់​នឹង​ការបង្ក​រោគ​ដោយសារ​តែ​ទ្វារមាស​បើកចំហរ​ធំ ដែល​ធ្វើឲ្យ​បាក់តេរីចេញពី​ស្បែក និង​រន្ធ​គូថ​ងាយ​នឹង​ចូល​ទ្វារមាស​ណាស់​។

ការប្រើ​កន្សែង​ជូត​សើម​

​រឿង​នេះ​បើសិនជា​ស្បែក​អ្នក​មាន​ប្រតិកម្ម​នឹង​ក្លិន ជាតិ​អាលកុល ឬ​ប្រេង​នោះ អ្នក​គួរតែ​កុំ​ប្រើ​កន្សែង​ជូត​ដែល​សើម​អី​។ ភាគច្រើន​កន្សែង​ជូត​សើ​មៗ ឬ​កន្សែង​ត្រជាក់​នោះ មាន​ជាតិគីមី​ខ្លាំង ដែល​អាច​បង្ក​ការ​រលាក​ដល់​ស្បែក​នៅ​ម្តុំ​ទ្វារ​មាសបាន​ក្រោយ​ពី​រួមភេទ​រួច​។

មិន​បាន​នោម​ក្រោយ​ពី​រួមភេទ​រួច​

​ការ​នោម​គឺជា​មធ្យោបាយ​ធម្មជាតិ​មួយ​ក្នុង​ការបញ្ចេញ​បាក់តេរី​ពី​ក្នុង​ទ្វារមាស​មក​ក្រៅ​វិញ​។ ការរួម​ភេទ​អាច​ធ្វើឲ្យ​បាក់តេរី​ចូលទៅក្នុង​ទ្វារមា​សបាន​ដែល​ថ្ងៃក្រោយ​អាច​ទៅ​ជា​ការបង្ក​រោគ​នៅ​ប្លោកនោម និង​ផ្លូវទឹក​ម៉ូ​ត្រ​បាន​។ ដូច្នេះ​គួរតែ​មាន​ទម្លាប់​ល្អ​មួយ នោម​ឲ្យអស់​ក្រោយ​ពី​រួមភេទ​រួច ហើយ​ប្រើ​វិធី​សម្អាត​ពីមុខ​ទៅក្រោយ​ដើម្បី​កុំឲ្យ​មេរោគ​ចេញពីរ​ន្ធ​គូថ​ចូល​ទ្វារមាស​បាន​៕

ប្រភព ៖ Health.com.kh

អត្ថបទ៖ សេង ឡុង