ទប់​លែង​បាន រំដួល​លិច​ទឹក ព្រលះ​​ខ្មែរ​ចាស់​ដៃ ថា​បាន​តែ​មាត់​អត់​បាន​ការ ទន្ទឹម​នឹង​សរសើរ​​ថៃ​ថែ​សិល្បៈវប្បធម៌​ខ្មែរ​​បាន​​ល្អ​

  • 2017-05-27 09:56:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច​ រំដួល​លិច​ទឹក​ បាន​បញ្ចេញ​អារម្មណ៍​ពិត​ដែល​​លាក់​ទុក​ក្នុង​ចិត្ត​យូរ​ហើយ​ថា​ នាង​បាន​ឃើញ​គេហទំព័រ​មួយ​ចំនួន​តែង​តែ​បង្ហោះ​ថា​ ​លួច​​វប្បធម៌​ប្រពៃ​ណី​ខ្មែរ​។​ តែ​សម្រាប់​ រំដួល​លិច​ទឹក វិញ​មាន​តែ​សប្បាយ​ចិត្ត​ដែល​ថៃ​ ចេះ​ជួយ​ថែ​រក្សា​សិល្បៈ​ដូន​តា​ខ្មែរ​។​

ទំព័រ​ហ្វេស​ប៊ុក​ រំដួល​លិច​ទឹក​ បាន​ឲ្យ​ដឹង​ទៀត​ថា​ ចំណែក​​ខ្មែរ​វិញ​បាន​តាំង​ខ្លួន​ ថា​ជា​ម្ចាស់​តែ​​គ្មាន​អ្នក​ណា​ម្នាក់​នឹក​ឃើញ​យក​ទៅ​កែ​ច្នៃ​​អ្វី​ឡើយ​។ ជា​ពិសេស​​​អ្នក​ដែល​មាន​សមត្ថភាព​ច្នៃ​ប្រឌិត​ និង​ឌីហ្សាញ មួយ​ចំនួន​មិន​ដែល​ខ្វល់​ទេ​។​​​​​ តែ​នៅ​ពេល​ដែល​ជន​ជាតិ​ថៃ​ ឬ​តារា​ថៃ​យក​ទៅ​ស្លៀក​ពាក់​ឃើញ​ស្អាត​ចាប់​ផ្ដើម​លើក​ឡើង​ថា​ថៃ​លួច​របស់​ខ្មែរ​​ទៀត​ហើយ​។

“ល្មម​ភ្ញាក់​រលឹក​ខ្លះ​ហើយ​អ្នក​ដែល​មាន​សមត្ថភាព​ទាំង​ឡាយ​អើយ​រួម​គ្នា​ធ្វើ​អ្វី​​ ដែល​មាន​តម្លៃ​លើក​តម្កើង​​ វត្ថុ​ដែល​យើង​ប្រាស់​ប្រាស់​ថា​ជា​អត្ត​សញ្ញាណ​ជាតិ​យើង​ ឲ្យ​បាន​ចេញ​ជា​រូប​រាង​ខ្លះ​ផង​នោះ​ទើប​​ហៅ​ថា​ ការ​ស្រឡាញ់​ការពារ​​ទើប​បរទេស​ដឹង​ថា​នោះ​ជា​របស់​ខ្មែរ​ពិតៗ​ កុំ​ឲ្យ​ស្រឡាញ់​តែ​លុយ​ពេក គិត​ប្រយោជន៍​រួម​ខ្លះ​ផង​" ។ នេះ​បើ​តាម​ រំដួល​លិច​ទឹក បញ្ជាក់​នៅ​ហ្វេស​ប៊ុក​៕

ខាង​ក្រោម​សារ​រំដួល​លិច​ទឹក​បង្ហោះ​លើ​ហ្វេស​ប៊ុក​៖​​​

ចុចអាន​រឿង​​ទាក់​ទង​សិល្បៈ​ខាង​ក្រោមនេះ​

ជុំវិញ​តារា​ជាតិ​

បញ្ហា​តារា​ជាតិ​

ជីជី មិន​បារម្ភ​ប្រជាប្រិយ​ភាព​ដាំក្បាល​ចុះ ​បើទោះ​ខ្សត់​ទីផ្សារ​កុន (មានវីដេអូ)

​​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី