ហាង​ផ្លូវ​ការ​របស់​ ​Apple​ ​មាន​នៅ​ក្បែរ​កម្ពុជា​ហើយ

  • 2017-05-28 03:56:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាង​ផ្លូវ​ការ​របស់​ ​Apple​ ​ឬ​គេ​ហៅ​ថា​ ​Apple Store​ ​ដំបូង​បំផុត​ប្រចាំ​តំបន់​អាស៊ាន​បាន​ដំណើរការ​ហើយ​ ក្នុង​ប្រទេស​សិង្ហបុរី។

​ស្ថិត​ក្នុង​កណ្ដាល​បេះដូង​នៃ​តំបន់​ពាណិជ្ជកម្ម​ ​Orchard Road​ ​របស់​សិង្ហបុរី​ ​Apple Store​ ​ផ្លូវ​ការ​នេះ​ ​គឺ​ជា​ការ​បង្ហាញ​ពី​ការ​ពង្រីក​ខ្លួន​ក្នុង​ទីផ្សារ​តំបន់​អាស៊ាន​ដែល​មាន​ប្រជាជន​ជាង​ ​៦០០​ ​លាន​នាក់។ លើស​ពី​នេះ​គេ​ក៏​រំពឹង​ដែរ​ថា​ ​Apple​ ​ក៏​នឹង​ដំណើរការ​​បន្ថែម​ហាង​ផ្លូវ​ការ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ​ ​ឬ​ឥណ្ឌូណេស៊ី។

ដោយ​ឡែក​ ​ទោះ​ជា​ទើប​តែ​មាន​ហាង​ផ្លូវ​ការ​ដំបូង​ក្នុង​តំបន់​អាស៊ាន​ ​តែ​បើ​គិត​ពី​ហាង​តំណាង​ចែក​ចាយ​ផលិត​ផល​របស់​ ​Apple​ ​ក្នុង​តំបន់​នេះ​គឺ​មាន​មិន​តិច​ជាង​ ​១០០​ ​កន្លែង​នោះ​ទេ៕

ប្រភព៖ Mashable   ប្រែ​សម្រួល៖ រដ្ឋ