Rolls-Royce Sweptail​ ​តម្លៃ​ ​១៣​ ​លាន​ដុល្លារ​ ​ចេញ​ភ្លាម​ ​មាន​អ្នក​ទិញ​ភ្លែត

  • 2017-05-28 08:47:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sweptail​ ​ជា​កំពូល​រថយន្ត​ដ៏​ប្រណិត​បំផុត​ដែល​ ​Rolls-Royce​ ​ទើប​បញ្ចេញ​ដើម្បី​អង្រួន​ចិត្ត​មហាសេដ្ឋី​ដែល​មាន​ប្រាក់​វាល់​លាន​ដុល្លារ​ប្រជែង​ចង់​បាន។

Sweptail​

មាន​ការ​រចនា​លំនាំ​តាម​ត្រកូល​ ​Phanthom​ ​រាង​ទ្រវែង​មុខ​ជ្រុង​ ​ប៉ាណា​ធំ​ ​ចង្កៀង​មុខ​គជ់​មូល​មួយ​គូ​ អម​អំពូល​ ​LED​ ​លាយ​ចង្កៀង​ក្រោយ​ដ៏​ពិសេស​ ​​និង​កាត់​ជា​មួយ​ម៉ូដែល​ ​Wraith​ ​ដែល​មាន​ទ្វា​ពីរ​ដ៏​ទាក់ទាញ​ ​បែប​ស្រគត់ស្រគំ​សក្ដិសម​ជា​រថយន្ត​សម្រាប់​អភិជន។

Rolls-Royce​ ​បាន​ផ្ដើម​គម្រោង​ម៉ូដែល​ ​Sweptail​ ​តាំង​ពី​ឆ្នាំ​ ​២០១៣​ ​ហើយ​រថយន្ត​នេះ​ត្រូវ​ផលិត​ឡើង​តែ​មួយ​គ្រឿង​ប៉ុណ្ណោះ​ ​ខណៈ​តម្លៃ​ប្រមាណ​ ​១៣​ ​លាន​ដុល្លារ​ ​និង​អ្នក​ផ្ដើម​គម្រោង​នេះ​គឺ​ជា​អ្នក​ទិញ​វា​តែ​ម្ដង។

ដំណើរការ​ដោយ​ម៉ាស៊ីន​ ​Phantom VII​ ​ស៊ីឡាំង​ ​១២​ ​ចំណុះ​ ​៦,៧៥​ ​លីត្រ​ ​ហើយ​ម៉ូដែល​ពិសេស​នេះ​គឺ​ផលិត​យ៉ាង​សម្រិតសម្រាំង​ ​សូម្បី​តែ​រូប​ទេវរូប​ ​Ecstasy​ ​របស់​វា​គឺ​ផលិត​ពី​គ្រីស្តាល់​ ​និង​តួ​ក្នុង​ផលិត​ពី​បរិក្ខារ​សាច់​ក្រណាត់​លាយ​ស្បែក​ ​និង​ឈើ​យ៉ាង​ប្រណិត​ ​រួម​ទាំង​បច្ចេកវិទ្យា​ទំនើបៗ៕

អានបន្ត៖

ប្រភព៖ Forbes | rolls-roycemotorcars | Bmwblog   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី