BMW ចេញ​ផ្សាយ​ Concept ម៉ូតូ​អគ្គិសនី​ ស្រដៀង​ក្នុង​ភាពយន្ត​​ Blade Runner

  • 2017-05-29 02:34:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្វី​ដែល​អ្នក​ធ្លាប់​តែ​ទស្សនា​ក្នុង​ខ្សែ​ភាពយន្ត​ នា​ពេល​អនាគត​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​នឹង​ផ្លាស់ប្ដូរ​ពិភពលោក​ឱ្យ​ប្រែ​ក្លាយ​ទៅ​ជា​បែប​នោះ​? បន្ទាប់​ពី​ស្ពត​ពាណិជ្ជកម្ម​ ចក្ខុវិស័យ ១០០ ឆ្នាំ​ខាង​មុខ​របស់ BMW កាល​ពី​ពេល​កន្លង​ទៅ ក្រោយ​មក​​ក្រុមហ៊ុន​អាល្លឺម៉ង់​មួយ​នេះ ក៏​បាន​ចេញ​ស្ពត​មួយ​ទៀត ក្រោម​ចំណង​ជើង​ BMW Motorrad Concept Link។​

វា​ចង់​បង្ហាញ​អំពី​ប្រភេទ​ម៉ូតូ​អគ្គិសនី​ដែល​នឹង​អាច​លេចចេញ​នា​ពេល​អនាគត។ ប៉ុន្តែ​តាម​ការ​សង្កេត​មើល​គឺ​មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​ម៉ូតូ​របស់​តួអង្គ​ នៃ​ភាពយន្ត​​ Blade Runner អ៊ីចឹង​ដែរ​។​ អ្វី​ដែល​ក្រុមហ៊ុន​ BWM ផ្ដោត​សំខាន់​ខ្ពស់​ក្នុង​វីដេអូ រួម​មាន​ការ​រចនា​, តួ​លេខ​ល្បឿន​និង​ថាមពល​ថ្ម​ដែល​មាន​បង្ហាញ​លើ​កញ្ចក់​ គួបផ្សំ​នឹង​ប្រព័ន្ធ​ Touch នៅ​ដៃ​ចង្កូត​ដែល​មាន​ភាព​ស្រួល​ក្នុង​ការ​បញ្ជា​។​

មិន​តែ​ប៉ុណ្ណោះ​វា​ទំនង​អាច​ជា​ជ្រើសរើស​ប្រភេទ​បទ​ចម្រៀង​ដ៏​សមរម្យ​មួយ​ ដើម្បី​ចាក់​ស្ដាប់​ថែម​ទៀត​ផង ដែល​អាច​បង្កើន​ភាព​រីករាយ​ដល់​អ្នក​ជិះ​នា​ថ្ងៃ​ខាង​មុខ​។​

បន្ត​ចុច​អាន៖

ប្រភព៖ dailytrendsetter   ប្រែសម្រួល៖ កៅ រក្សា