F1៖ Vettel​ ឈ្នះ​នៅ​ទីលាន​ Monaco ខណៈ​ Hamilton ចប់​ក្នុង​ចំណាត់​ថ្នាក់​ហៅ​លែង​ឮ

  • 2017-05-29 03:39:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sebastian Vettel បាន​ដល់​ទី​មុន​គេ​ក្នុង​ការ​ប្រណាំង​រថយន្ត​ Formula One នៅ​ទីលាន​ទី៦​ Monaco Grand Prix កាល​ពី​ថ្ងៃ​ម្សិលមិញ។

Vettel

អ្នក​ប្រណាំង​រថយន្ត​សញ្ជាតិ​អាល្លឺម៉ង់​បាន​ប្រើ​ថេរវេលា​ ១​ម៉ោង​ ៤៤​នាទី​ និង​ ៤៤,៣៤០​វិនាទី​ យក​ឈ្នះ​គូ​ប្រជែង​ Kimi Räikkönen មក​ពី​ក្រុម​ Ferrari ដូច​គ្នា​ដែល​មក​ដល់​ទី​លេខ​២​ ហើយ​លេខ​៣​បាន​ទៅ​លើ​ Daniel Ricciardo មក​ពី​ក្រុម RED BULL RACING TAG HEUER។

រាប់​ទាំង​ទីលាន​នៅ​ Monaco ផង​កីឡាករ Vettel បាន​ឈ្នះ​៣​ទីលាន​ហើយ​ក្នុង​នោះ​មាន​ដូច​ជា​នៅ​ Australian Grand Prix​, Bahrain Grand Prix និង​ Monaco Grand Prix នេះ​តែ​ម្ដង។ ដោយ​ឡែក​ជើង​ខ្លាំង​អង់គ្លេស​ Lewis Hamilton ធ្វើ​មិន​បាន​ល្អ​នោះ​ទេ​ពោល​គឺ​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៧​ឯណោះ។

ក្រោយ​ការ​ប្រណាំង​៦​ទីលាន​បាន​បញ្ចប់​ ក្នុង​តារាង​ World Champion នៅ​ពេល​នេះ​លេខ​មួយ​គឺ Sebastian Vettel មក​ពី​ក្រុម​ Scuderia Ferrari មាន​ ១២៩​ពិន្ទុ​។ លេខ​ពីរ​គឺ Lewis Hamilton មក​ពី​ក្រុម Mercedes AMG Petronas មាន​ ១០៤​ពិន្ទុ​ហើយ​ លេខ​បី​គឺ Valtteri Bottas មក​ពី​ Mercedes AMG Petronas ដូចគ្នា​មាន​ ៧៥​ពិន្ទុ។

ប្រកួត​បន្ទាប់​នឹង​ត្រូវ​ធ្វើ​នៅ​ទីលាន Canadian Grand Prix ប្រទេស​កាណាដា​ ថ្ងៃ​ទី ១១ ខែ​មិថុនា​៕ តារាង​លទ្ធផល​ការ​ប្រណាំង​នៅ Monaco Grand Prix ៖

ចុចអាន៖

ប្រភព៖ Formula1   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម
អត្ថបទថ្មី