ញាក់​សាច់ ​ភូមិ​គ្រឹះ​ស្នាក់​នៅ​បណ្ដោះ​អាសន្នរបស់ Kylie Jenner គ្រាន់​តម្លៃ​ឈ្នួល​១​ខែ ខ្ពស់​កប់!!!

  • 2017-05-29 06:46:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ Kylie Jenner ទើប​តែ​រើ​ចេញ​ពី​ភូមិ​គ្រឹះ​តម្លៃ​១២លាន​ដុល្លារ​ ដែល​មាន​ទីតាំង​នៅ Hidden Hills ទីក្រុង Los Angeles ព្រោះ​ត្រូវ​ការ​កែ​លំ​អរ។

Kylie Jenner

ហេតុ​នេះ​ហើយ​ទើប​តារា​វ័យ​១៩​ឆ្នាំ​រូប​នេះ បាន​ស្រវា​រក​កន្លែង​ស្នាក់​នៅ​ថ្មី​ជា​បណ្ដោះ​អាសន្ន​មុន​នឹង​ភូមិ​គ្រឹះ​នោះ​កែ​លម្អ​បាន​រួច​រាល់។ ភូមិ​គ្រឹះ​ដែល Kylie បាន​ជួល​នោះ​គឺ​មាន​ទី​តាំង​នៅ Beverly Hills ដែល​មាន​តម្លៃ​ ៣៥លាន​ដុល្លារ​ឯ​ណោះ។ ចំពោះ​ថ្លៃ​ឈ្នួល​វិញ​គឺ​ដល់​ទៅ​ ១២.៥ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែ ដោយ​សារ​តែ​ភូមិ​គ្រឹះ​ស្ថិត​នៅ​ទី​តាំង​ល្អ​ប្រណិត និង​មាន​ទេស​ភាព​ល្អ​ដែល​អាច​មើល​ឃើញ​ទីតាំង​ល្បីៗ​ជា​ច្រើន។

ភូមិ​គ្រឹះ​នេះ​មាន ៥​បន្ទប់​ដេក និង​មាន​ទំហំ​ដល់​ទៅ៥​ហិកតា​សម្រាប់​ផ្ទៃ​ដី​សរុប។ ដូច្នេះ​ភូមិ​គ្រឹះ​នេះ​គឺ​មាន​លក្ខណៈ​អំណោយ​ផល​បំផុត សម្រាប់​ថត​កម្មវិធី Keep Up With The Kardashians៕

បើ​ចង់​ដឹង​កាន់​តែ​ច្បាស់​មក​មើល​ទិដ្ឋភាព​ទាំង​ស្រុង​របស់​ភូមិគ្រឹះ​នេះ​ទាំង​ស្រុង៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ