ចោរលួចឆ្កែ ៦នាក់ ត្រូវតុលាការវៀតណាមកាត់ទោសឲ្យ​ជាប់​ពន្ធនាគារខ្លះដល់ ៧ឆ្នាំ

  • 2017-05-29 06:55:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តុលាការ​ខេត្ត​តៃនិញ ភាគ​ខាង​ត្បូង ប្រទេស​វៀតណាម​ បាន​កាត់​ទោស​មនុស្ស ៦​នាក់​ឲ្យ​ជាប់​ពន្ធនាគារ​​ចាប់​ពី​ ៣ ដល់ ៧​ឆ្នាំ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ ​ក្រោយ​រក​ឃើញ​ថា​បាន​លួច​ឆ្កែ​ជា​ច្រើន​ក្បាល។

ជន​ល្មើស ៤​នាក់ ក្នុង​ចំនោម ៦នាក់

មនុស្ស ២នាក់​ក្នុង​ចំណោម​ទាំង ៦នាក់ ជា​មេខ្លោង​ជួញ​ដូរ​សាច់​ឆ្កែ​ និង​បាន​បើក​របរ​នេះ​​រយៈ​ពេល​​ប្រមាណ ១​ខែ​​ហើយ ​មុន​ពេល​ចាប់​ខ្លួន។ លោក Nguyen Anh Tuan និង​ប្រពន្ធ​នាង Ngoc ​ត្រូវ​រង​ការ​ចោទ​ប្រកាន់​ថា ​ជួញ​ដូរ​សាច់​ឆ្កែ និង ៤​នាក់​ទៀត​រង​បទ​ចោទ​លួច​ឆ្កែ។

កាល​ដើម​ខែ​ធ្នូ ឆ្នាំ ២០១៦ ចោរ​លួច​ ២នាក់​ក្នុង​ចំណោម ៤​នាក់​ខាង​លើ បាន​ទៅ​និយាយ​បញ្ចុះ​បញ្ចូល​ប្ដី​ប្រពន្ធ​ទាំង​ពីរ​ឲ្យ​​ទិញ​​សាច់​ឆ្កែ​ ដែល​គ្នីគ្នា​ពួក​គេ​ដើរ​លួច និង​ទាក់​បាន​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បើ​តាម​ប្រភព ​នៅ​ពេល​យប់​ក្រុម​ចោរ​ខាង​លើ​បាន​ចេញ​ធ្វើ​សកម្មភាព​​លួច​ឆ្កែ​អ្នក​ភូមិ​​ដោយ​ប្រើ​ប្រាស់​ម៉ូតូ​ចំនួន ២គ្រឿង​ ​កាំ​ភ្លើង​ឈើ​កែច្នៃ និង​ឧបករណ៍​ទាក់​មួយ​ចំនួន រួច​ដាក់​ក្នុង​ថង់​ប្លាស្ទិក។ ពេល​លួច​បាន​​ពួក​គេ​លក់​ឲ្យ​ប្ដី​ប្រពន្ធ​​ដដែល​ ក្នុង​តម្លៃ​ចាប់​ពី ១,៥ ទៅ ១,៦​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម រួច​ប្ដី​ប្រពន្ធ​លក់​​ឲ្យ​​ពាណិជ្ជករ​បន្ត​ទៀត​ក្នុង​តម្លៃ ២,២​​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម។

នៅ​ចុង​ខែ​ធ្នូ ឆ្នាំ ២០១៦ ប៉ូលិស​វៀតណាម​បាន​លួច​ឆ្មក់​ចាប់​កន្លែង​លក់​ដូរ និង​រក​ឃើញ​ឆ្កែ​ចំនួន ៤៧​ក្បាល​ ក្នុង​នោះ​មាន ៣២​ក្បាល​បាន​ងាប់ បើ​គិត​ថា​ទឹក​ប្រាក់​​នៃ​ឆ្កែ​ទាំង​អស់​​តម្លៃ​ប្រមាណ​ ១១០០​ដុល្លារ។

អ្នក​ទាំង ៦​នាក់​បាន​សារភាព​​​កំហុស​ដោយ ២​នាក់​ត្រូវ​ជាប់​ពន្ធនាគារ ៧ឆ្នាំ, ២​នាក់​ទៀត ៥​ឆ្នាំ និង ២​នាក់​ផ្សេង​ទៀត ៣ឆ្នាំ។ ​បើ​តាម​​របាយ​ការណ៍ ឆ្កែ​ប្រមាណ ៥​លាន​ក្បាល ត្រូវ​បាន​សម្លាប់​ជា​រៀង​រាល់​ឆ្នាំ​នៅ​វៀតណាម​ ​ដោយ​ជាប់​ចំណាត់​ថ្នាក់​ទី​ពីរ​ បន្ទាប់​ពី​ចិន​ដែល​មាន ២០​លាន​ក្បាល៕

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី