កម្មវិធីតេស្តសាកល្បងបើកបរថ្មីមួយទៀត ឈ្នះមេដាយប្រាក់ពីម៉ាឡេស៊ី
- 2017-05-29 10:08:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មវិធីតេស្តសាកល្បងបើកបរថ្មីមួយទៀត ឈ្នះមេដាយប្រាក់ពីម៉ាឡេស៊ី
ចន្លោះមិនឃើញ
កម្មវិធី Cambodian Driving Test ដែលជាគម្រោងថ្មីមួយដែលទើបនឹងទទួលបានមេដាយប្រាក់ពីការប្រកួតការស្រាវជ្រាវ និងការបង្កើតថ្មីផ្នែកវិទ្យាសាស្ត្រ (IDRIS 2017) របស់និស្សិតផ្នែកកុំព្យូទ័រវិទ្យាពីសាកលវិទ្យាល័យន័រតុន។
ជាសហស្ថានិក និងជានិស្សិតផ្នែកកុំព្យូទ័រវិទ្យាឆ្នាំទី ៣ ប៊ិន សុភណ្ឌដារ៉ា បានឲ្យដឹងថា បន្ទាប់ពីបានឆ្លងកាត់ការវាយតម្លៃពីគណៈកម្មការកម្មវិធី IDRIS 2017 កម្មវិធីការប្រលងសាកល្បងច្បាប់ចរាចរណ៍ផ្លូវគោកនេះក៏ទទួលបានមេដាយប្រាក់ពីប្រទេសម៉ាឡេស៊ី ក្នុងចំណោម ២៥០ ស្នាដៃមកពី១៦ ប្រទេសផ្សេងគ្នា។
ចំពោះលក្ខណៈពិសេសនៃកម្មវិធីការប្រលងសាកល្បងច្បាប់ចរាចរណ៍ផ្លូវគោក (Cambodian Driving Test) អាចឲ្យអ្នកសាកល្បងដឹងថា មានសមត្ថភាពប្រលងជាប់ ឬធ្លាក់ ព្រមទាំងមានសំណួរចម្លើយ និងការប្រលងសាកល្បងចំណេះដឹងទូទៅទាក់ទងនឹងច្បាប់មុនចូលប្រលងមែនទែន។
អាចដោនឡូតបានចុចទីនេះ App Store | Play Store
រំឭកផងដែរថា សាកលវិទ្យាល័យន័រតុនបានចូលរួមកម្មវិធីការប្រកួតការស្រាវជ្រាវ និងការបង្កើតថ្មីផ្នែកវិទ្យាសាស្ត្រ (IDRIS 2017) ដោយទទួលបានមេដាយមាស ប្រាក់ និងសំរិទ្ធដូចខាងក្រោម៖
@ផ្នែកអគ្គិសនី និងអេឡិចត្រូនិច
@ផ្នែកកុំព្យូទ័រវិទ្យា
ដោយឡែកចំពោះស្នាដៃកន្លងមកគិតតាំងពីឆ្នាំ ២០១១ ធ្លាប់ទទួលបានមេដាយមាស ប្រាក់ និងសំរិទ្ធដូចខាងក្រោម៖
@ផ្នែកអគ្គិសនី និងអេឡិចត្រូនិច
@ផ្នែកស្ថាបត្យកម្ម
@ផ្នែកកុំព្យូទ័រវិទ្យា
អានបន្ត៖
និស្សិតឆ្នើមៗ ដណ្ដើមបានពានអ្នកវិទ្យាសាស្រ្តវ័យក្មេង IDRIS 2017 ពីម៉ាឡេស៊ី
និស្សិតឆ្នើមៗផ្នែកវិទ្យាសាស្រ្តប្តេជ្ញាចិត្ត ដណ្តើមយកមេដាយមាស