Ford GT​ កំពូល​រថយន្ត​ស្ព័រ​ ​ធ្លាប់​ជាប់​​ជើងឯក​ពិភពលោក តម្លៃ​វិញ​មិន​បាច់​និយាយ

  • 2017-05-29 09:36:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ford GT​ ​ជំនាន់​ទី​ ​២​ ​ជា​កំពូល​រថយន្ត​ស្ព័រ​របស់​អាមេរិក​ដែល​ចេញ​ដំបូង​ក្នុង​ឆ្នាំ​ ​២០១៥​។ ​ម៉ូដែល​ផលិត​សម្រាប់​ប្រណាំង​ ​បាន​ទទួល​ជើង​ឯកក្នុង​ការ​ប្រកួត​ 24 Hours of Le Ma​ns​ ​ឆ្នាំ​ ​២០១៦។

រាង​ក្រៅ​មិន​ចាញ់​ខ្យល់​ ​ជា​ពិសេស​មាន​ ​Spoiler​ ​សម្រាប់​ជះ​ខ្យល់​មិន​ឲ្យ​រេ​ពេល​បើក​លឿន​ ​ខណៈ​តួ​ខ្លួន​ផលិត​ពី​សារធាតុ​កាបូន​សរសៃ​ ​ជា​មួយ​អាលុយមីញ៉ូម​ ​អម​ទ្វារ​ពីរ​បើក​ទៅ​លើ​ប្រៀប​ដូច​បក្សី​ ​ថែម​ចង្កៀង​មុខ​រចនា​ពិសេស​ជា​មួយ​បច្ចេកវិទ្យា​អំពូល​ ​LED, យ៉ាន់​អាលុយមីញ៉ូម​ ​និង​កង់​ស្ព័រ, ហើយ​ផ្នែក​ក្រោយ​មាន​ស្តុប​មូលៗ​ដ៏​ក្រហម​ឆ្អិនឆ្អៅ​ជាំង​ពន្លឺ​ខ្លាំង​ ​និង​មាន​ករ​ភ្លោះ​ស៊ីមាំង​ដ៏​ទាក់ទាញ។

ដំណើរការ​ដោយ​ម៉ាស៊ីន​សាំង​ ​EcoBoost​ ​ទាក់បូ​ភ្លោះ​ស៊ីឡាំង​ ​៦​ ​ចំណុះ​ ​៣,៥​ ​លីត្រ​ ​កម្លាំង​ ​៦៤៧​ ​សេះ​ ​និង​ប្រើ​ប្រអប់​លេខ​ស្វ័យប្រវត្ត​ពីរ​តង់​ ​៧​ ​វគ្គ​ ​Ford GT​ ​ជំនាន់​ទី​ ​២​ ​មាន​សន្ទុះ​ពី​ ​០​ ​ដល់​ ​១០០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដោយ​ប្រើ​ពេល​ ​២,៩​ ​វិនាទី​ ​ហើយ​ល្បឿន​អតិបរមា​ ​៣៥០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

តម្លៃ​ចាប់​ផ្ដើម​ប្រមាណ​ ​៤០​ ​ម៉ឺន​ដុល្លារ​សម្រាប់​ម៉ូដែល​ ​២០១៥​ ​ដែល​មាន​ផលិត​ ​២៥០​ ​គ្រឿង​ ​និង​អាច​លើស​ពី​ ​៤៥​ ​ម៉ឺន​ដុល្លារ​សម្រាប់​ម៉ូដែល​ ​២០១៧​ ​ដែល​មាន​ផលិត​ចំនួន​ ​១០០០​ ​គ្រឿង៕

Ford GT ក្នុងការប្រកួត 24 Hours of Le Ma​ns​ ​ឆ្នាំ​ ​២០១៦

ចុចអានបន្ត៖

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម