រដ្ឋាភិបាលឥណ្ឌាប្រកាសឲ្យបញ្ឈប់សម្លាប់ និងហូបសាច់គោទូទាំងប្រទេស
- 2017-05-29 09:59:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋាភិបាលឥណ្ឌាប្រកាសឲ្យបញ្ឈប់សម្លាប់ និងហូបសាច់គោទូទាំងប្រទេស
ចន្លោះមិនឃើញ
រដ្ឋាភិបាលឥណ្ឌាដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ណារិន្ទដ្រា ម៉ូឌី បានចេញបម្រាមហាមឃាត់ការសម្លាប់សត្វគោ និងលក់សាច់គោនៅទូទាំងប្រទេស ដោយអនុញ្ញាតឲ្យចិញ្ចឹមសម្រាប់បម្រើក្នុងវិស័យកសិកម្មតែប៉ុណ្ណោះ។
បម្រាមនេះធ្វើឡើង គឺតាមរយៈសេចក្ដីប្រកាសជាលាយលក្ខណ៍អក្សរថា គោក្របីនឹងមិនអនុញ្ញាតឲ្យលក់សម្រាប់កាប់សាច់លក់លើទីផ្សារ ឬសម្រាប់ពិធីបូជាចំពោះសាសនាណាមួយឡើយ។
ច្បាប់ថ្មីខាងលើដាក់ចេញសម្រាប់ការពារសត្វដែលគេចាត់ទុកថា ជាប្រភេទសត្វសម្រាប់ប្រជាជនគោរពដូចជា គោបា គោធម្មតា ក្របី និងអូដ្ឋជាដើម។ សេចក្ដីប្រកាសទទួលបានការសាទរនេះ គឺបន្ទាប់ពីតុលាការកំពូលសម្រេចយ៉ាងច្បាស់ថា វាជារឿងសំខាន់របស់រដ្ឋ។
ទីផ្សារសាច់គោដែលប្រើប្រាស់ច្រើនជាងគេ គឺនៅរដ្ឋ Uttar Pradesh បន្ទាប់មក Andhra Pradesh, West Benggal និង Telangana។ បម្រាមដដែល គឺសង្កត់ធ្ងន់លើវិស័យឧស្សាហកម្មផលិតផលស្បែកសត្វដែលកំពុងលាក់បំពួន៕