មើលកុំព្យូទ័រគ្រប់ម៉ូដែល ASUS ទើប​ប្រកាស​ មាន​ទាំង​ថ្លៃ ទាំងថោក

  • 2017-05-29 11:35:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ASUS ទើប​បាន​បញ្ចប់​សន្និសីទ Computex Taipei ឆ្នាំ ២០១៧ កាល​ពី​មុន​នេះ​បន្តិច ដោយ​បាន​បង្ហាញ​ចេញ​កុំព្យូទ័រយួរដៃជាច្រើន​ម៉ូដែល​មាន​​ទាំង​តម្លៃថ្លៃផុតលេខ និង ធូរ​ថ្លៃ​មធ្យម ដែល​សុទ្ធ​តែ​មាន​សមត្ថភាព​ខ្លាំង។ ខាងក្រោមជាការបង្ហាញត្រួសៗពីកុំព្យូទ័រទាំងអស់៖

Zenbook Flip S

Flip S ជា​កុំព្យូទ័រយួរដៃអាចបង្វិលអេក្រង់បានដែលមានកម្រាស់ស្ដើង​ជាងគេបំផុត​ក្នុង​លោក​ដោយ​មាន​កម្រាស់​ត្រឹម ១០,៩ ម.ម ស្ដើង​ជាង MacBook ២០% ហើយ​មាន​ទម្ងន់​ត្រឹម ១,១ គីឡូក្រាម​ប៉ុណ្ណោះ។ ASUS អះអាង​ថា​​ថ្ម​អាច​ប្រើ​បាន​ ១១,៥ ម៉ោង តាម​រយៈការបំពាក់ CPU Core i7 (ក្រុមហ៊ុនមិនបញ្ជាក់ច្បាស់ពី Spec របស់​ CPU ឡើយ)។ Flip S មាន​អេក្រង់ ១៣,៣ អ៊ីញ កម្រិត 4K ដែលអាចបង្វិលបាន ៣៦០ ដឺក្រេ និង មាន​រន្ធ​ត​ភ្ជាប់​ប្រភេទ USB Type-C ចំនួនមួយ។ ចំណែក​តម្លៃ​វិញមាន​ចាប់​ពី ១ ០៩៩ ដុល្លារ

Zenbook Pro

ជាម៉ូដែលមានសមត្ថភាពខ្លាំងជាងគេ​ដោយ​ប្រើ​សុទ្ធ​តែ GPU Nvidia GTX 1050Ti, អេក្រង់ ១៥,៦ អ៊ីញ កម្រិត 4K, មាន​បំពាក់ CPU Core i7 ប្រភេទ H-Series និង មាន​កម្រាស់ ១៨,៩ ម.ម។ Asus អះអាង​ថា​ថ្ម​អាច​ប្រើ​បាន ១៤ ម៉ោង ហើយតម្លៃ Zenbook Pro នេះ​មាន​ចាប់​ពី ១ ២៩៩ ដុល្លារ​ ឡើង​ទៅ។

Zenbook 3 Deluxe

ASUS ហៅ​ Zenbook 3 Deluxe នេះ​ថា​ជា​កុំព្យូទ័រអេក្រង់ ១៤ អ៊ីញ ដែល​មាន​កម្រាស់​​ស្ដើង​ជាង​គេ​ក្នុង​លោកត្រឹម ១២,៩ ម.ម ប៉ុណ្ណោះ។ មាន​រន្ធ​ត​ភ្ជាប់​ប្រភេទ Thunderbolt 3 ចំនួនពីរ, CPU Core i7, អេក្រង់​កម្រិត 1080p និង មាន​តម្លៃ​ចាប់​ពី ១ ១៩៩ ដុល្លារ

VivoBook S

ជា​កុំព្យូទ័រដែលមានតម្លៃចាប់ពី ៤៩៩ ដុល្លារ ប៉ុន្តែមាន​បំពាក់​ដោយ CPU Core i7, GPU Nvidia GTX 940MX, មាន​កម្រាស់ ១៧,៩ ម.ម និង មាន​អេក្រង់ ១៥,៩ អ៊ីញ។ តម្លៃមិនថ្លៃទេ ប៉ុន្តែលក្ខណៈសម្បត្តិខ្លាំងមិនគួរជឿ។

VivoBook Pro

ជា​ម៉ូដែលកម្រិតកណ្ដាលដោយ​មាន​បំពាក់​អេក្រង់ ១៥,៦ អ៊ីញ កម្រិត 4K, CPU Core i7, GPU GTX 1050 និង មាន​តម្លៃ​ចាប់​ពី ៧៩៩ ដុល្លារ

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង