The Rock ទទួល​អាម្មណ៍​ក្ដី​សុខ​មុន​ចេញ​បេសកកម្ម​ទៅ​អា​ល្លឺម៉ង់!

  • 2017-05-30 02:32:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​រវល់​ការងារ​មួយ​រយៈ​មក​ អតីត​អ្នក​កីឡាកាស​ដ៏​ល្បី​ និង​ជា​តួ​ប្រុស​ក្នុង​រឿង​ "Baywatch” បាន​ចំណាយ​ពេល​វេលា​ជាមួយ​គ្រួសារ​របស់​លោក​យ៉ាង​មាន​ក្ដី​សុខ។

កាល​ពី​ម្សិលមិញ​នេះ​ តារា​ហូលីវូដ​ Dwayne The Rock បាន​បង្ហោះ​រូប​ភាព​មួយ​សន្លឹក​លើ​ គណនី​ Instagram ដោយ​បង្ហាញ​ពី​សកម្មភាព​លោក​ និង​កូន​ស្រី​តូច​អាយុ​ទើប​ ១៩​ខែ​ឈ្មោះ​ Jasmine Johnson លេង​ទឹក​យ៉ាង​រីករាយ​ នៅ​តំបន់​កម្សាន្ត​មួយ​ដែល​មាន​ឈ្មោះ​ថា​ “Chattahoochee River” នា​ថ្ងៃ​ឈប់សម្រាក។

ភ្ជាប់​ជាមួយ​រូបភាព​ តារា​ប្រុស​វ័យ​ ៤៥​ឆ្នាំ​រូប​នេះ​ បាន​សរសេរ​ថា​៖ "នាង​បាន​ក្ដោប​ដៃ​ ឪពុក​ជាប់​ និង​ចាប់​ផ្ដើម​ទាញ​ខ្ញុំ​ចុះ​ទឹក​ មក​ដល់​ពាក់​កណ្ដាល​បឹង"​។

លោក​ឪពុក​រូបនេះ​បន្ត​ទៀត​ថា៖ "បេះដូង​របស់​ខ្ញុំ​ ពេញ​ដោយ​ក្ដី​រីករាយ​ ដែល​បាន​ចំណាយ​ពេល​ថ្ងៃ​នេះ​ជាមួយ​គ្រួសារ​របស់​ខ្ញុំ​ មុន​ពេល​ខ្ញុំ​បន្ត​ការងារ​ទៅកាន់​ប្រទេស​អាល្លឺម៉ង់​យប់​នេះ​។ ការ​គោរព​ស្រលាញ់​គ្មាន​ព្រំដែន​ទេ​ ចំពោះ​បុរស​ស្រ្តី​ហ៊ាន​ ពលី​ដើម្បី​ប្រទេស​ជាតិ​ និង​គ្រួសារ​របស់​ពួកគេ​ ដូច្នេះ​សម្រាប់​ខ្ញុំ​ក៏​ដូច​គ្នា​"។

The Rock ទើប​តែ​បញ្ចប់​ការងារ​ក្នុង​រឿង​ "Baywatch” កាល​ពី​ពេល​ថ្មី​ៗ​នេះ​ទេ​ ហើយ​ស្នាដៃ​លោក​មួយ​នេះ​ ក៏ទទួល​ការ​គាំទ្រ​មិនចាញ់​ សមិទ្ធផល​មុន​ៗ​របស់​លោក​ឡើយ​៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម