ព័ត៌មានក្តៅ ម្ចាស់​ស្មាតហ្វូន​ ​Android​ ​ប្រយ័ត្ន​ខ្លួន​ ​មេរោគ​ថ្មី​មក​ទៀត​ហើយ

  • 2017-05-30 02:29:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​ជំនាញ​ស្រាវជ្រាវ​សុវត្ថិភាព​បច្ចេកវិទ្យា​ ​Check Point​ ​បាន​ប្រកាស​ថា​មេរោគ​ប្រភេទ​ ​Malware​ ​ថ្មី​មួយ​ឈ្មោះ​ ​Judy​ ​កុំ​ធ្វើ​ការ​វាយ​លុក​លើ​ឧបករណ៍​ឌីជីថល​ប្រមាណ​ ​៣៦,៥​ ​លាន​គ្រឿង​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​ ​Android។

កម្មវិធីដែលមានបង្កប់ Malware នោះ

Judy​ ​មាន​បង្កប់​ខ្លួន​ក្នុង​ពាណិជ្ជកម្ម​នៃ​ ​App​ ​ចំនួន​ ​៤១​ ​ដែល​ផលិត​ដោយ​អ្នក​សរសេរ​កម្មវិធី​សញ្ជាតិ​កូរ៉េ​ ​(ខាង​ត្បូង)​ ​ម្នាក់​ ​ខណៈ​ ​App​ ​ទាំង​នោះ​មាន​អ្នក​ទាញ​យក​ជុំវិញ​ពិភពលោក​ ​ចន្លោះ​ពី​ ​៤,៥​ ​លាន​ ​ដល់​ ​១៨,៥​ ​លាន​ដង។

ចំពោះ​អ្នក​ផលិត​ ​Judy​ ​ត្រូវ​គេ​រក​ឃើញ​ថា​ជា​ស្នាដៃ​របស់​ក្រុមហ៊ុន​ ​Kiniwini​ ​មាន​ប្រភព​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ​ដែល​ពួក​គេ​បាន​បន្លំ​ប្រើ​ឈ្មោះ​ ​ENISTUDIO corp.​ ​ដើម្បី​ចុះ​បញ្ជី​ ​App​ ​នានា​របស់​ពួក​គេ​នៅ​ក្នុង​ផ្សារ​កម្មវិធី​របស់​ ​Android​ ​គឺ​ ​Google Play។

Check Point​ ​មិន​បាន​បញ្ជាក់​ពី​របៀប​វាយ​ប្រហារ​របស់​ ​Judy​ ​នោះ​ទេ​ ​តែ​បង្ហាញ​ថា​ ​App​ ​របស់​អ្នក​សរសេរ​កម្មវិធី​ ​និង​របស់​ ​ENISTUDIO corp.​ ​ត្រូវ​ ​Google​ ​លុប​ចោល​ទាំង​អស់​ ​ហើយ​ឈ្មោះ​នៃ​អ្នក​ទាំង​នោះ​អាច​នឹង​ជាប់​ក្នុង​បញ្ជី​ខ្មៅ​របស់​ក្រុមហ៊ុន​មេ​ ​Android​ ​នេះ​ផង​ដែរ៕

ចុចអានបន្ត៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ រដ្ឋ