យុវជន​ខេត្ត​បាត់ដំបង​បញ្ចេញ​​សិល្បៈ​បង្វិល​ប៊ិច (Pen Spinning) ​មិន​ចាញ់​បរទេស​

  • 2017-05-30 02:33:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្បៈ​បង្វិល​ប៊ិច​ (Pen Spinning) ជា​ប្រភេទ​សិល្បៈ​ម្យ៉ាង​ ដែល​គេ​យក​ប៊ិច​មក​បង្វិល​លេង​ដោយ​ប្រើប្រាស់​ដៃ​ម្ខាង​។ វា​មាន​ដើម​កំណើត​មក​ពី​ប្រទេស​ជប៉ុន ក្នុង​អំឡុង​ឆ្នាំ ១៩៧០​។​​

ជា​ទូទៅ​យើង​ធ្លាប់​តែ​បាន​ឃើញ​វីដេអូ​ជនជាតិ​បរទេស​ជា​ច្រើន បង្ហាញ​ពី​ការ​លេង​សិល្បៈ​មួយ​នោះ​ ដោយឡែក​យុវជន​នៅ​ឯ​ខេត្ត​បាត់ដំបង ផាត់ ច័ន្ទហាក់ ក៏​មាន​សមត្ថភាព​អាច​លេង​វា​បាន​យ៉ាង​ស្ទាត់​​ជំនាញ​មិន​ចាញ់​បរទេស​ឡើយ​។

យុវជន​វ័យ​ ១៩ ឆ្នាំ​រូប​នេះ​បាន​ប្រាប់​ Sabay ថា៖ "ដំបូង​ឡើយ​គេ​បាន​ឃើញ​វីដេអូ​បង្វិល​ប៊ិច ចេញ​​ពី​ប្រភព​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស ក្រោយ​មក​​ក៏​មាន​គំនិត​គិត​ថាប្រទេស​យើង​​ហាក់​បី​ពុំ​ទាន់​មាន​អ្នក​ចេះ​លេង​វា​ច្រើន​នោះ​​ទេ ម្ល៉ោះ​ហើយ​ក៏​ចាប់​ផ្ដើម​ដាក់​ចិត្ត​ខិតខំ​រៀន​លេង ដើម្បី​សាយភាយ​​ឲ្យ​យុវជន​យើង​​បាន​ស្គាល់​ច្រើន​អំពី​វា រហូត​អស់​រយៈ​ពេល​ជាង ៣ ឆ្នាំ​ ទើប​ខ្លួន​អាច​លេង​វា​បាន​យ៉ាង​ស្ទាត់​ជំនាញ​" ។

ច័ន្ទហាក់​បន្ត​ថា៖ "ការ​ចាប់​ផ្ដើម​ដំបូង​មាន​ត្រឹម​តែ​គេ​ម្នាក់​ឯង​​ប៉ុណ្ណោះ ក្រោយ​មក​បង្កើត​បាន​ក្លាយ​ជា​ក្រុម​មួយ ដែល​មាន​គ្នា​ពីរ​បី​នាក់​​ ហើយ​រាល់​ប៊ិច​ដែល​ពួក​គេ​លេង​ សុទ្ធ​សឹង​តែ​ទិញ​មក​ពី​ក្រៅ​ស្រុក ដោយ​តម្លៃ​មាន​ថ្លៃ​ថោក​ទៅ​តាម​ប្រភេទ​ប៊ិច​ ខណៈ​ប៊ិច​ថ្លៃ​បំផុត​ដែល​គេ​ធ្លាប់​ទិញ​ខ្ទង់ ៣០ ដុល្លារ​ដែរ​" ។​​​​​​​

សូម​ទស្សនា​វីដេអូ​ទាំង​អស់​គ្នា៖

​​ ​

អត្ថបទ៖ កៅ រក្សា

អត្ថបទថ្មី