រោងចក្រផលិតស្រាបៀក្លែងក្លាយ ល្បីខ្លាំងលើអ៊ីនធឺណិតថ្មីៗនេះ ត្រូវប៉ូលិសរកឃើញហើយ!
- 2017-05-30 03:20:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រោងចក្រផលិតស្រាបៀក្លែងក្លាយ ល្បីខ្លាំងលើអ៊ីនធឺណិតថ្មីៗនេះ ត្រូវប៉ូលិសរកឃើញហើយ!
ចន្លោះមិនឃើញ
ពេលខ្លះ គ្រឿងស្រវឹងនៅក្នុងប្រទេសចិន មានតម្លៃថោកខ្លាំងមែនទែន រហូតធ្វើឲ្យគ្រប់គ្នាឆ្ងល់ថា វាមានប្រភពមកពីទីណាទៀតផង។
ជាក់ស្ដែង កាលពីពេលថ្មីៗនេះ វីដេអូឃ្លិបចំនួន ៣ ខ្សែ ដែលល្បីខ្លាំងនៅលើបណ្ដាញសង្គមនានា ដូចជា Facebook និង Weibo បង្ហាញឲ្យឃើញពីរោងចក្រផលិតស្រាបៀក្លែងក្លាយ ម៉ាក Budweiser (របស់អាមេរិក) រាប់ម៉ឺនកំប៉ុង ជារៀងរាល់ថ្ងៃ នៅក្នុងទីក្រុង Dongguan ប្រទេសចិន ត្រូវបានអាជ្ញាធរប្រចាំទីក្រុងកម្ទេចបានហើយ។
បើយោងតាមអាជ្ញាធរប្រចាំទីក្រុង បានឲ្យដឹងថា រោងចក្រក្រោមដីនោះ អាចផលិតស្រាបៀម៉ាក Budweiser ក្លែងក្លាយ រហូតដល់ទៅ ៦០០ ០០០ កេស ក្នុងមួយខែ ដើម្បីចែកចាយទៅឲ្យបារ និងក្លឹបរាត្រីជាច្រើនកន្លែង៕
ទស្សនាវីដេអូទាំងអស់គ្នា៖