6D Mark II នឹង​ជា​កាមេរ៉ា​ DSLR Full Frame មាន​អេក្រង់​បត់​បាន​ដំបូង​គេ​របស់​ Canon

  • 2017-05-30 06:33:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Canon 6D Mark II នឹង​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ហើយ ដោយ​វា​នឹង​ជា​ប្រភេទ​កាមេរ៉ា​ DSLR ថត​រូប​បាន​ Full Frame ដំបូង​គេ​របស់​ Canon ដែល​មាន​អេក្រង់​អាច​បត់​បាន។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​វិបសាយ​ Canon Rumors។

មុខងារ​ និង ចំណុច​ពិសេស​ដទៃ​ទៀត​ដែល​ជឿ​ថា​នឹង​មាន​លើ​ 6D Mark II រួម​មាន​​ប្រព័ន្ធ​ Wi-Fi, Bluetooth, មាន​រូបរាង​ធំ​ជាង 6D និង មាន Battery Grip ថ្មី។ ទាក់​ទង​នឹង​អេក្រង់​អាច​បត់​បាន​នេះ​ដែរ​អាច​នឹង​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អ្នក​ថត​រូប​អាជីព​ជា​ច្រើន​ ដោយ​សារ​​កាន់​តែ​ងាយ​ស្រួល​ថត​រូប និង វីដេអូ​ពី​ជ្រុង​ខុសៗ​គ្នា។

6D Mark II រំពឹង​ថា​នឹង​ប្រកាស​នៅ​អំឡុង​ខែ​កក្កដា ឆ្នាំ​ ២០១៧ នេះ​ (អាច​ប្រកាស​ជា​មួយ​នឹង​ Rebel SL2) ហើយ​នឹង​ចាប់​ផ្ដើម​បញ្ចេញ​លក់​នៅ​ខែ​សីហា៕​​​

ចុចអាន៖

ប្រភព៖ petapixel   ប្រែ​សម្រួល៖ សុខហេង