អាចារ្យធំ ប្ដូរ ១៨០ដឺក្រេ ដោយបែរមកអរគុណលោក G-Devith វិញរសៀលនេះ
- 2017-05-30 07:46:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាចារ្យធំ ប្ដូរ ១៨០ដឺក្រេ ដោយបែរមកអរគុណលោក G-Devith វិញរសៀលនេះ
ចន្លោះមិនឃើញ
ឌីជេអាចារ្យធំ ដែលមុននេះ មានជម្លោះពាក្យសំដីជាមួយតារាចម្រៀង G-Devith បែកផ្សែងនោះ បានប្ដូរឥរិយាបទវិញរសៀលនេះ ដោយបានថ្លែងអំណរគុណដល់តារាចម្រៀងរូបនេះក្រោយឃើញទឹកចិត្តសប្បុរសរបស់លោក។
ដំបូងឡើយ គឺលោក G-Devith បានសម្រេចជួយលោកគ្រូ រស់ សេរី ដែលជាគ្រូក្បាច់គុនល្បុក្កតោ ដែលកំពុងជួបរឿងលំបាកក្នុងការរកថវិកាសាងសង់ផ្ទះលោកឡើងវិញ ចំនួន ១០០ដុល្លារអាមេរិក។ ផ្ទះរបស់លោកគ្រូ រស់ សេរី ត្រូវអាជ្ញាធរឈូសធ្វើផ្លូវប៉ះកាលពីពេលកន្លងទៅ ហើយជីវភាពរបស់លោកនៅគ្រានោះក៏លំបាកថែមទៀត មិនអាចសាងសង់ផ្ទះថ្មីភ្លាមនោះទេ។
ឃើញកាយវិការសប្បុរសនេះ អាចារ្យធំ ដែលជាគូជម្លោះមុននេះនោះ បានបង្ហោះសារថ្លែងអំណរគុណដោយមានភ្ជាប់ជាមួយ ដេវីតផង។ ឌីជេអាចារ្យធំសរសេរថា "អរគុណទឹកចិត្តប្អូនប្រុស ងួន-ច័ន្ទដេវីត សម្រាប់ការចូលរួមជួយដល់លោកគ្រូ រស់-សេរី ព្រឹទ្ធាចារ្យល្បុក្កតោបុរាណខ្មែរ ដែលកំពុងខ្វះខាតថវិកា ដើម្បីសាងសង់ផ្ទះស្នាក់នៅឡើងវិញ"។
មិនទាន់មានប្រតិកម្មណាមួយពីភាគីលោក G-Devith នៅឡើយទេ។ ប៉ុន្តែកាយវិការនេះ ត្រូវបានអ្នកនៅលើបណ្ដាញសង្គមបានសាទរ និងលើកឡើងថា នេះជាកាយវិការជាគំរូដ៏ល្អមួយនៃការផ្សះផ្សា។ តារាចម្រៀង អ៊ាម វន្នី ដែលស្គាល់ថាជាអ្នកចម្រៀង Original Song មួយរូប ក៏បានចូលទៅ Comment ដែរថា "យើងគឺជាខ្មែរតែមួយ"៕