ក្ដៅគគុក! យូរី រងការចោទថាក្បត់ស្នេហ៍ចាស់ ទៅយកបុរសម្នាក់ក្នុងទ្រនំតែមួយ
- 2017-05-31 02:17:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដៅគគុក! យូរី រងការចោទថាក្បត់ស្នេហ៍ចាស់ ទៅយកបុរសម្នាក់ក្នុងទ្រនំតែមួយ
ចន្លោះមិនឃើញ
រឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីយប់មិញនេះ ដោយគណនី ហ្វេសប៊ុក Red ដែលគេដឹងថាជា អ្នកដឹកនាំ MV របស់ផលិតកម្ម Sunday បានបង្ហោះសារមួយថា តារាចម្រៀង យូរី ដែលជាសង្សារខ្លួនបានផិតក្បត់ទៅយកអ្នកថ្មី អ្នកដែលនៅក្នុងផលិតកម្មសាន់ដេតែមួយ។
ក្នុងសារដដែល លោកសរសេរជាសំនៀងអង់គ្លេសប្រែជាភាសាខ្មែរថា៖ " អូនអើយ យើងនៅជាមួយគ្នា៤ឆ្នាំហើយ ដូចប្តីប្រពន្ធអ៊ីចឹង អ្វីក៏យើងធ្លាប់ធ្វើជាមួយគ្នាដែរ សុខជា ជាមួយគ្នា រំភើបលំបាក និងសប្បាយបែបណាក៏យើងហែលឆ្លងអស់ហើយដែរ។ តើហេតុអ្វី ពេលនេះអូនក្បត់បងកើត តើអូនសប្បាយណាស់មែនទេ ដែលបានក្បត់បង សាហាវយ៉ាងនេះ តើពេលនេះបងត្រូវធ្វើបែបណា តើបងអាចសូមរៀបរាប់រឿងយើងទាំងអស់ ឲ្យចេញមក ដើម្បីបន្ធូរអារម្មណ៍ ឈឺចាប់ពេលនេះបានទេ"។
បើតាមសារដែលលោកបង្ហោះក្រោយទៀតបានឲ្យដឹងថា អ្នកដែលខ្លួនសង្ស័យថាគូស្នេហ៍របស់ខ្លួនមានស្នេហ៍លួចលាក់ជាមួយគេគឺដៃគូថ្មី Bmo Trapz ដែលប្រិយមិត្តភាគច្រើនស្គាល់តាមបទ "ចាក់ទឹកដូង"។
ជុំវិញករណីនេះ Sabay មិនទាន់បានការបំភ្លឺណាមួយពី យូរី ឡើយ ព្រោះលេខទូរសព្ទដែលធ្លាប់ទាក់ទងជាមួយនាងកន្លងមក ឆ្លើយថាច្រឡំលេខ។
ជុំវិញករណីនេះ លោក ឡាយ សុកចំរើន អ្នកគ្រប់គ្រងទូទៅផលិតកម្ម ក៏មិនទាន់អាចសុំការអធិប្បាយចំពោះរឿងដែលកើតឡើងចំពោះកូនក្រុមរបស់លោកដូចគ្នា ដោយលោកមិនបានទទួលទូរសព្ទ។
យ៉ាងណាក្ដី អ្នកចម្រៀងក្នុងផលិតកម្មតែមួយ ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ប្រាប់ថា លោកមិនដឹងស៊ីជម្រៅដែរ គ្រាន់ដឹងថា យូរី និង Red ពីមុនពិតជាសង្សារនឹងគ្នាមែន។ តែរឿងរស់នៅជាមួយគ្នាដូចប្តីប្រពន្ធ ឬ ក្បត់ទៅមានអ្នកថ្មីលោកមិនបានដឹងដូចគ្នា៕