ក្រោយ​ Bmo ចេញ​មក​ហែក​រឿង​ ឥឡូវ​ Red លុបព័ត៌មាន​ទាំង​​អស់បញ្ចប់​រឿង

  • 2017-05-31 04:23:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​មាន​ប្រតិកម្ម​ពី​ Bmo ចេញ​មក​ហែក​ហួង​រឿង​របស់​ខ្លួនថា​ជា​មនុស្ស​មិន​ល្អ​ និង​គំរាម​កំហែង​ដាក់​គំនាប់​លើ​យូរី ពេល​នេះ​ អ្នក​ដឹក​នាំ​ MV Red បាន​លុប​ចោល​សារចាស់ៗ និងចង់​បញ្ចប់​រឿង​។

អាន៖ ម្ចាស់​បទ "ចាក់​ទឹក​ដូង​" ចេញ​ហែក​រឿង​រ៉ាវ បុរស​ជា​អតីត​គូស្នេហ៍ យូរី វិញ

ដោយ​ចង់​បញ្ចប់​រឿង​រ៉ាវ​ដ៏​ក្ដៅ​គគុក​ អតីត​គូ​ស្នេហ៍​កញ្ញា យូរី បាន​ចេញ​សារ​ថ្មី​មួយ​ទៀត​ ព្រម​ទាំង​​បាន​លុប​ចោល​រាល់​រូប​ភាព​​ និង​សារ​កំហឹង​ទាំង​អស់​​ ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ។

សារ​របស់​លោក​បាន​សរសេរ​ថា៖ "បង​សង្ឃឹម​ថា​អូន​ចាក​ចេញ​ដោយ​បា​នសុខ​ បង​អត់​ទោស​អោយ​អូន​ ​សុំទោស​អ្នក​ទាំ​ង​អស់​គ្នា​នេះ​ជា​កំហុស​ខ្ញុំ​ដែល​ទប់​កំហឹង​ខ្លួន​មិន​បាន។ អ្វីៗជាកំហុសខ្ញុំទាំងអស់ គាត់ស្អាតស្អំទេ ខ្ញុំ​ជា​អ្នក​អាក្រក់​ទាំង​ស្រុង"។

អត្ថបទ៖ សុខណា