កាន់​តែ​ឡូយ! បើ​ខក​មិន​បាន​មើល​នៅ​​រោង​កុន​ ​ក៏​អាច​​មើល​រឿង​ល្បីៗ​ Free ដែរ

  • 2017-05-31 04:32:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​យប់​មិញ​នេះ​ក្រុម​ហ៊ុន​​ចែកចាយ​ភាពយន្ត​ Sabay MVP និង ​PNN បាន​ចុះ​កិច្ច​សហប្រតិបត្តិ​ការណ៍​ព្រមព្រៀង​យក​ភាពយន្ត​ល្បី​​ៗ ជុំវិញ​ពិភពលោក​មក​បញ្ចាំង​​លើ​​​កញ្ចក់​ទូរទស្សន៍ប៉ុស្ដិ៍​នេះ ក្រោយ​បញ្ចាំង​នៅ​រោងភាពយន្ត​រួច។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Sabay

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Sabay លោក ជី សិលា បាន​លើក​ឡើង​ថា​ភាពយន្ត​ល្បីៗ​របស់​ Sabay MVP ដែល​បាន​បញ្ចាំង​នៅ​រោង​ភាពយន្ត​រួច​ នឹង​ត្រូវ​ចាក់​នៅ​លើ​កញ្ចក់​ទូរទស្សន៍ PNN ​​មិន​ថា​រឿង​ខ្មែរ ហូលីវូដ ថៃ ចិន និង កូរ៉េ ជាដើម។ ​សព្វ​ថ្ងៃ​ភាពយន្ត​ភាគ​របស់ Sabay គឺ​រឿង​ "មន្ត​ស្នេហ៍​លេខា" កំពុង​តែ​បញ្ចាំង​នៅ​កញ្ចក់​ទូរទស្សន៍ PNN វេលា​ម៉ោង ៨​ដល់​ម៉ោង ៩​យប់ រៀង​រាល់​ថ្ងៃ ច័ន្ទ ដល់ ពុធ។

នាយក​ប្រតិបត្តិ​ស្ថានីយ​ទូរទស្សន៍ PNN

តាមរយៈ​ការ​ពង្រីកវិសាលភាព​ភាពយន្ត​នេះ​ ​នាយក​ប្រតិបត្តិ​ស្ថានីយ​ទូរទស្សន៍ PNN បាន​​លើក​ឡើង​ថា កិច្ច​សហការ​ដ៏​ល្អ​នេះ​នឹង​ចាប់​ផ្ដើម​នៅ​ ខែ​មិថុនា ​ខាង​មុខ​នេះ​ហើយ។ ភាពយន្ត​ល្បីៗ​ទាំង​អស់​របស់ Sabay MVP នឹង​​ចាក់​បញ្ចាំង​រៀងរាល់​ថ្ងៃ​អាទិត្យ​វេលា​ម៉ោង ១២​ថ្ងៃ​ត្រង់​ដល់​ម៉ោង​២​រសៀល​នៅ​ស្ថានីយ​ទូរទស្សន៍ PNN តែ​១​គត់។

ស្ថានីយ​ទូរទស្សន៍ PNN នឹង​មាន​គម្រោង​ជា​ច្រើន​ទៀត​ដែល​ត្រៀម​បង្កើត នឹង​បង្ហាញ​ជូន​មហាជន​នៅ​ពេល​ខ្លី​ខាង​មុខ។ ទស្សនា PNN លោក​អ្នក​ទទួល​បាន​ចំណេះ​ដឹង​និង​ការ​កម្សាន្ត​ឥត​ដែន​កំណត់៕​​​​​​

អត្ថបទ៖ Samedy

អត្ថបទថ្មី