មូលហេតុ​នៅ​ពី​ក្រោយ Dortmund ​ដេញ​គ្រូ​ចោល ​ក្រោយ​លើក​ពាន​២​ថ្ងៃ

  • 2017-05-31 04:36:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប ​Borussia Dortmund ​បាន​បណ្ដេញ​អ្នក​ចាត់ការ​ Thomas Tuchel ​ចោល​ហើយ ​បើ​ទោះ​ជា​លោក​បាន​ដឹក​នាំ​ក្រុម​ឈ្នះ​ពាន​រង្វាន់​ German Cup ​ថ្មី​ៗ​នេះ​ក៏​ដោយ។

ចំពោះ​បញ្ហា​ដែល​បណ្ដាល​ឱ្យ​ក្លឹប​បណ្ដេញ​អ្នក​ចាត់ការ​យ៉ាង​រហ័ស​យ៉ាង​នេះ ព្រោះ​ថា​មាន​រឿង​មិន​ល្អ​មួយ​ចំនួន​បាន​កើត​ឡើង។ លោក Thomas ​ត្រូវ​បាន​គេ​ដឹង​ថា​មិន​មាន​ទំនាក់ទំនង​ល្អ​ឡើយ​ជា​ក្រុម​ការងារ​នៅ​ក្នុង​ក្លឹប ក៏​ដូចជា​ថ្នាក់​ដឹក​នាំ​ផង​ដែរ។ មួយ​វិញ​ទៀត ​ក៏​មាន​ដំណឹង​មក​ថា​លោក ​មិន​អាច​គ្រប់​គ្រង​កីឡាករ​បាន​ឡើយ កីឡាករ​មួយ​ចំនួន​មិន​ព្រម​ស្ដាប់​សម្ដី​ ទើប​បណ្ដាល​ឱ្យ​សាមី​ខ្លួន​មិន​ពេញ​ចិត្ត ​ហើយ​ក្លឹប​ក៏​សម្រេច​បណ្ដេញ​ចេញ​ពី​តំណែង​តែ​ម្ដង។

បុរស​វ័យ​៤៣​ឆ្នាំ​ខាង​លើ​ចូល​ដឹក​នាំ​ក្រុម Dortmund ​នៅ​ឆ្នាំ​២០១៥ ​ក្រោយ​ពី​ចាកចេញ​ពី Mainz o5 ។ក្នុង​រយៈ​ពេល​២​រដូវ​កាល​មក​នេះ លោក​ដឹក​នាំ​ក្រុម​ទើប​តែ​បាន​ពាន German Cup ​ខាង​លើ​នេះ​ទេ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ