ស្រីស្អាត Aum Patcharapa ជាប់ងារថាជាវីរនារីចិត្តធម៌ ចំពោះសត្វចិញ្ចឹម
- 2017-05-31 07:13:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីស្អាត Aum Patcharapa ជាប់ងារថាជាវីរនារីចិត្តធម៌ ចំពោះសត្វចិញ្ចឹម
ចន្លោះមិនឃើញ
មិនត្រឹមតែជាតារាសម្ដែងដ៏ល្បីប្រចាំប្រទេសថៃទេ Aum Patcharapa ក៏ត្រូវបានស្គាល់ជា វីរនារីចិត្តធម៌ចំពោះសត្វចិញ្ចឹមដែរ។
ក្នុងផ្ទះរបស់តារាស្រីវ័យ ៣៩ឆ្នាំរូបនេះ សម្បូរទៅដោយសត្វសុនខជាច្រើនក្បាល សុទ្ធតែគួរឲ្យស្រលាញ់ និងឆ្លាតៗណាស់។ Aum គឺជាតារាស្រីម្នាក់ដែល ស្រលាញ់សត្វខ្លាំងណាស់ អ្នកគាំទ្រតែងឃើញនាង បង្ហោះរូបភាពយ៉ាងមានក្ដីសុខជាមួយសត្វសុនខរបស់នាង។ អ្វីដែលរឹតតែអស្ចារ្យនោះ គឺនាងថែមទាំងបានជួយអ្នកដទៃផ្សេងទៀត រកសត្វសុនខរបស់ពួកគេដែលបានបាត់មកវិញ និងឧបត្ថម្ភដល់មូលនិធិជួយសត្វចិញ្ចឹម "The Voice Foundation" នូវថវិកាជាច្រើនថែមទៀតផង៕
*ចុចអាន៖
-Chompoo និងតារាល្បីៗជាច្រើនរូបជុំគ្នា ក្នុងពិធីបំបួសមិត្តជិតស្និទ្ធ
-អេម! The Mask Singer Thailand មកសម្ដែងនៅកម្ពុជាលើកដំបូង
-James Jirayu ត្រៀមបង្ហាញខ្លួន ក្នុងរឿងភាគបុរាណជាមួួយតារាថៃល្បីៗ