មក​ពី Billboard វិញ BTS ត្រូវ​ម្ចាស់​បទ “My Heart Will Go On” អញ្ជើញ​​​​ទៅ Concert​ តែ...

  • 2017-05-31 11:39:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

V សមាជិក​ក្រុម​ចម្រៀង BTS បាន​និយាយ​ថា ក្រុម​របស់​ខ្លួន​ត្រូវ​បាន​​អ្នក​ស្រី Celine Dion ដែល​ជាម្ចាស់​បទ “My Heart Will Go On” អញ្ជើញ​ជា​កិត្តិយស​ទៅ​មើល​ការ​​កម្មវិធី​ប្រគំតន្ត្រី​របស់​​អ្នក​ស្រី។

ក្នុង​កិច្ច​សម្ភាស​ចុង​ក្រោយ​រវាង BTS ​ជាមួយ​កាសែត​កូរ៉េ Koreaherald បន្ទាប់​ពី​ត្រលប់​មក​ពី​កម្មវិធី Billboard Music Awards ២០១៧ សមាជិក V បាន​ថ្លែង​ថា ​​អ្នក​ស្រី Celine Dion បាន​​អញ្ជើញ​ក្រុម​របស់​ខ្លួន​​​​ទៅ​​ទស្សនា​​ការ​ប្រគំតន្ត្រី​។ ភ្លាម​ៗ​ V បាន​ប្រាប់​ដំណឹង​ល្អ​នេះ​ទៅ​កាន់​​អ្នក​គាំទ្រ​ ប៉ុន្តែ​ដោយ​សារ​វល់​ពួក​គេ​ក៏​សម្រេច​ចិត្ត​មិន​ទៅ​ចូលរួម​វិញ។

V បាន​ប្រាប់​អ្នក​គាំទ្រ​ថា៖ "​​អ្នក​ស្រី Celine Dion បាន​អញ្ជើញ​ពួក​យើង​ទៅ​មើល​​ការ​ប្រគំតន្ត្រី​របស់​របស់​អ្នក​ស្រី​។ ពួក​យើង​មាន​មោទនភាព​ណាស់ ប៉ុន្តែ​ដោយ​សារ​កាលវិភាគ​រវល់​ពេក ពួក​យើង​សម្រេច​ចិត្ត​មិន​ទៅ​វិញ"។

BTS ទើប​តែ​ត្រលប់​មក​ពី​កម្មវិធី​ប្រគល់​ពាន​រង្វាន់​ផ្នែក​តន្ត្រី Billboard Music Awards ២០១៧ កាល​ពី​ចុង​ខែ ឧសភា​នេះ ថែម​ទាំង​ទទួល​បាន​ពាន Top Social Artists។ ពាន​នេះ  Justin Bieber, Ariana Grand និង Selena Gomez ក៏ធ្លាប់​បាន​ដែរ៕ ​​​

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី