តម្លៃ XZ Premium ​នៅ​អាមេរិក​ និង កូរ៉េ​ខាង​ត្បូង​ថ្លៃ​ជាង​នៅ​ខ្មែរ​ទៀត​

  • 2017-06-01 01:29:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Sony ប្រចាំ​សហរដ្ឋអាមេរិក​ និង កូរ៉េ​ខាង​ត្បូង​បាន​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ​កំពូល​ស្មាតហ្វូន​​ Xperia XZ Premium ហើយ​ ដោយ​​ក្នុង​ទីផ្សារ​ទាំង​ពីរ​មាន​តម្លៃ​ខុស​គ្នា។

នៅ​កូរ៉េ​ខាង​ត្បូង​នឹង​ដាក់​លក់​ XZ Premium ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា ដោយ​មាន​តម្លៃ​ ៨៦៩ ០០០ វ៉ុន (ប្រហែល​ ៧៧៥ ដុល្លារ)។ ចំណែក​នៅ​សហរដ្ឋអាមេរិក​វិញ​នឹង​មាន​​លក់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា​ ជា​មួយ​តម្លៃ​ដល់​ទៅ ៧៩៩,៩៩ ដុល្លារ ឯណោះ។

​​មើល​ទៅ​ឃើញ​ថា​នៅ​កូរ៉េ​ខាង​ត្បូង​មាន​តម្លៃ​លក់​ថោក​ជាង​នៅ​ទីផ្សារ​សហរដ្ឋអាមេរិក​បន្តិច​ ប៉ុន្តែ​បើ​ងាក​មក​មើល​នៅ​ទីផ្សារ​​កម្ពុជា​វិញ​កាន់​តែ​ថោក​ជាង ដែល​មាន​តម្លៃ​ត្រឹម​ ៦៩៩ ដុល្លារ​ប៉ុណ្ណោះ៕​

ប្រភព៖ PhoneArena | GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម