អីយ៉ា! តារាកំប្លែងថៃ Tik មិនសូវសង្ហាមែន តែប្រពន្ធកូនវិញ គឺ​ផ្សេង​ណា!

  • 2017-06-01 03:21:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ថៃ​ Tik Klinsee ដែល​ជា​ពិធីករ​ និង​ជា​តារា​កំប្លែង​ដ៏​ល្បី​ម្នាក់​ប្រចាំ​ប្រទេស​ថៃ​ ពិតជា​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ខ្លួន​មួយ​ចំនួន​លួច​ច្រណែន​ ដោយសារ​លោក​មាន​សំណាង​បាន​ភរិយា​ល្អ​ហើយ​ស្រស់​ស្អាត​ទៀត​។

ថ្វី​ត្បិត​តែ​កម្រ​ឃើញ​តារា​កំប្លែង​រូប​នេះ​ បង្ហាញ​រូប​ភរិយា​របស់​លោក​ជា​សាធារណៈ​ ប៉ុន្តែ​នៅ​តែ​ត្រូវ​បាន​អ្នក​គាំទ្រ​ស្គាល់​។ ភរិយា​របស់​លោក​ពិតជា​មាន​រូប​សម្ផស្ស​ស្រស់​ស្អាត​ និង​គួរ​ឲ្យ​ស្រលាញ់​ទៀត​ផង​។

តាមរយៈ​វិបសាយ​ Thai Rath បាន​បង្ហាញ​ថា​ យោង​តាម​ទំនាក់ទំនង​លើ​ គណនី​ហ្វេសប៊ុក​របស់​ តារា​កំប្លែង​រូប​នេះ​ គឺ​បញ្ជាក់​ថា​ លោក​ និង​ភរិយា​មាន​ទំនាក់​ទំនង​ស្នេហា​តាំង​ពី​ឆ្នាំ​ ២០១៣​មក​ម្ល៉េះ​។ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​ លោក​មាន​កូន​ប្រុស​ម្នាក់​ដ៏​គួរ​ឲ្យ​ស្រលាញ់​។

ជា​រឿយ​ៗ​ អ្នក​តាមដាន​ (Follower) លើ​ Instagram របស់​លោក​ តែង​ឃើញ​តួ​ថៃ​រូប​នេះ​ បង្ហោះ​រូប​កូន​ប្រុស​ជា​ទី​ស្រលាញ់​ បង្ហាញ​ដល់​អ្នក​គាំទ្រ​ជា​ហូរហែ៕

*ចុចអាន៖

-មិនបាន​ឃើញ​ប្រពន្ធ​ដ៏​ស្រស់​ស្អាត​ របស់នាយ​ងោះ​ប្រាកដជា​ស្ដាយ​ក្រោយ

-ស្មានមិនដល់! កូនស្រី​នាយចយ​ថៃ​មុខ​ស្អាត​បាត ខុស​​ពី​ឪពុក​ដាច់​

-ចាំក្មេងតូចម្នាក់នេះទេ​? ឥលូវក្រមុំស្ដូកបាត់ មើលស្ទើរមិនស្គាល់

ប្រភព៖ thairath   ប្រែ​សម្រួល៖ យី សុធារី