Case ថ្មី​ បង្ហាញ​ប្រាប់​ iPhone 8 ដក​ស្លាក​ Logo Apple ចោល​ ជំនួស​ដោយ​របស់​ផ្សេង​វិញ​

  • 2017-06-01 05:01:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រោម​ការពារ​ (Case) ដែល​លេចចេញ​ពី​ក្រុមហ៊ុន​ផលិត​មិន​ជាក់​លាក់​មួយ បាន​បង្ហោះ​ដាក់​ទន្ទឹម​គ្នា​ក្បែរ​ iPhone 7/7 Plus ។​ យោង​តាម​គេហទំព័រ​ Techtastic បាន​ចុះ​ផ្សាយ​ iPhone 8 ទំនង​ជា​ដក​ស្លាក​ Logo Apple ចោល​ពី​ខ្នង​ក្រោយ ដោយ​ទីតាំង​នោះ​ជំនួស​នូវ​ទ្រនាប់​ស្កេន​ក្រយៅដៃ​ Touch ID វិញ​។​

តាម​ការ​មើល​ឃើញ​រង្វង់​ស្កេន​ ហាក់​បី​ជា​មាន​ទំហំ​តូច​បន្តិច និង​ទីតាំង​ស្ថិត​នៅ​ក្រោម​ពេក​ ចំណែក​ឯ​ទីតាំង​កាមេរ៉ា​​ភ្លោះ​បញ្ឈរ​ វា​មាន​ការ​ផ្លាស់ប្ដូរ​ទាំង​គ្រាប់​ Flash និង​ប្រព័ន្ធ​ Microphone បាន​ដាក់​អម​គ្នា​ធ្វើ​ឱ្យ​មើល​ទៅ​មាន​រាង​វែង​ធ្លាក់​មក​ក្រោម​​​។ យ៉ាងណាមិញ​យើង​ក៏​មិន​ហ៊ាន​​ប្រាកដ​ក្នុង​ចិត្ត​ថា​ Apple នឹង​ដក​ស្លាក​ Logo ចោល​ ឫ​ប្ដូរ​ទៅ​ទីតាំង​ទៅ​ណា​វិញ​នោះ​ទេ ប៉ុន្តែ​បើ​ការ​លេចចេញ​ដូច​គំរូ​ខាង​លើ ដោយ​មិន​បង្ហាញ​ចេញ​ Logo Apple ដែល​ជា​ប្រេន​ល្បី​ឈ្មោះ​ ​វា​មើល​ទៅ​ដូច​ជា​មិន​ចាប់​អារម្មណ៍​ថា iPhone សោះ ព្រោះ​រចនាបថ​សឹង​ប្រែ​ក្លាយ​​ជា​ស្មាតហ្វូន​ Android វិញ​ទៅ​ហើយ​។​

កត់​បញ្ជាក់​ Apple នឹង​ប្រកាស​បង្ហាញ​ iPhone 8 នា​ខែ​កញ្ញា​ខាង​មុខ ដោយ​លក្ខណៈ​សម្បត្តិ​ពិសេសៗ​រំពឹង​ទុក​រួមមាន​ ប៊ូតុង​ Home បង្កប់​លើ​អេក្រង់, មុខងារ​សាក​ថ្ម​ឥត​ខ្សែ​និង​រហ័ស, ការ​ស្កេន​ផ្ទៃ​មុខ​បែប 3D ។​

បន្ត​ចុច​អាន៖

ប្រភព៖ AppleInsider   ប្រែសម្រួល៖ កៅ រក្សា