ពិពណ៌រថយន្ត Rolls-Royce ម៉ូដែល Phantom ដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រ
- 2017-06-01 07:38:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិពណ៌រថយន្ត Rolls-Royce ម៉ូដែល Phantom ដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រ
ចន្លោះមិនឃើញ
នាអំឡុងខែកក្កដា ក្រុមហ៊ុន Rolls-Royce នឹងរៀបចំពិព័រណ៍រថយន្តដ៏ធំបំផុតមិនធ្លាប់មានដែលនឹងប្រមូលផ្ដុំនូវម៉ូដែលរថយន្ត Phantom ក្នុងរយៈកាល ៩២ ឆ្នាំ។
ពិព័រណ៍ដែលគេឲ្យឈ្មោះថា “ម៉ូដែល Phantom ដ៏អស្ចារ្យទាំង ៨ គ្រឿង” នឹងប្រព្រឹត្តទៅនៅ Mayfair ទីក្រុងឡុងដ៍ប្រទេសអង់គ្លេស។ សេដ្ឋីមានលុយវាល់លានជាម្ចាស់រថយន្ត Phantom មកពីពិភពលោកនឹងធ្វើដំណើរពីទីកន្លែងផ្សេងៗមកកាន់ Mayfair ទីក្រុងឡុងដ៍។
ព្រឹត្តិការណ៍នេះ ត្រូវគេបញ្ជាក់ថានឹងមិនមានរៀបចំជាលើកទីពីរទេ ហើយវាក៏នឹងក្លាយជាព្រឹត្តិការណ៍ដើម្បីអបអរការមកដល់នូវម៉ូដែល Phantom ជំនាន់ទី ៨ ដ៏ទំនើបបំផុត ដែលត្រូវបានចាត់ទុកជា “រថយន្តល្អបំផុតក្នុងលោក” ។
Rolls-Royce បានចាប់ផ្ដើមផលិតរថយន្ត Phantom I នៅឆ្នាំ ១៩២៥។ រថយន្តនេះត្រូវបានអភិវឌ្ឍន៍ដោយសម្ងាត់បំផុត ដោយគម្រោងផលិតត្រូវបានដាក់ឈ្មោះជាកូដថា Eastern Armoured Car ។ នេះមានន័យថា Rolls-Royce មានបំណងផលិតរថយន្តប្រភេទយោធាដែលត្រូវប្រើក្នុងសង្គ្រាមលោកលើកទីមួយ។ ផ្នែកនានានៃបន្ទះដែកត្រូវបានទុករាយប៉ាយនៅជុំវិញរោងចក្រដើម្បីបំភ័ន្តគូប្រជែងដែលរង់ចាំមើល និងចង់ដឹងការសម្ងាត់អំពីការផលិត “រថយន្តល្អបំផុតក្នុងលោក” នេះ ។
ក្នុងរយៈកាល ៨ សប្ដាហ៍ខាងមុខនេះ តើរថយន្ត Phantom ល្បីៗណាខ្លះដែលត្រូវធ្វើដំណើរមកកាន់ទីក្រុងឡុងដ៍ដើម្បីចូលរួមពិព័រណ៍នេះ ដែលជាឱកាសមួយដែលនឹងត្រូវកត់ត្រាទុកជាទំព័រថ្មីមួយទៀតនៅក្នុងប្រវត្តិសាស្ត្រដ៏អស្ចារ្យរបស់ម៉ូដែល Phantom ។
បន្តចុចអាន៖