សេដ្ឋី​រុស្សី​នេះ​ហើយ អ្នក​ទិញ Rolls-Royce ថ្លៃ​ ១៣ លាន​ដុល្លារ​នោះ

  • 2017-06-01 23:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​សប្ដាហ៍​មុន​ក្រុមហ៊ុន​ Rolls-Royce បាន​បង្ហាញ​ចេញ​រថយន្ត​​កំពូល​ប្រណិត​​ម៉ូដែល Sweptail ដែល​បាន​ទាក់​ចិត្ត​សេដ្ឋីៗ​ជា​ច្រើន។ ប៉ុន្តែ​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​គឺ​​គ្រាន់​តែ​រថយន្ត​តម្លៃ ១៣ លាន​ដុល្លារ​នេះ​ចេញ​ភ្លាម​ មាន​អ្នក​ទិញ​យក​ភ្លែត។

គេ​ជឿ​ជាក់​ថា​អ្នក​ដែល​បាន​ទិញ​យក​ Rolls-Royce Sweptail នេះ​គឺ​ជា​មហាសេដ្ឋី​រុស្សី​ឈ្មោះ​ Roman Abramovich ដែល​ជា​អ្នក​ងប់ងុល​នឹង​រថយន្ត​កំពូលៗ​ខ្លាំង។ ១៣ លាន​ដុល្លារ​អាច​និយាយ​ថា​តិច​តួច​ណាស់​សម្រាប់​មហាសេដ្ឋី​វ័យ​ ៥០ ឆ្នាំ​រូប​នេះ​ ដោយ​គិត​ត្រឹម​ឆ្នាំ​ ២០១៦ ​​គាត់​មាន​ទ្រព្យ​សម្បត្តិ​ដល់​ទៅ ៧,៦ ពាន់​លាន​ដុល្លារ ជាប់​ជា​បុគ្គល​មាន​ជាង​គេ​លំដាប់​ទី ១៣ នៅ​រុស្សី និង មាន​ជាង​គេ​លំដាប់​លេខ​ ១៥១ ក្នុង​លោក។ ​មហាសេដ្ឋី​រូប​​នេះ​ក៏​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​​ថា​​ជា​ម្ចាស់​នៃ​ក្លឹប​បាល់​ទាត់​​អង់គ្លេស Chelsea ផង​ដែរ។

និយាយ​ពី​​រថយន្ត​វិញ​មាន​ការ​រចនា​លំនាំ​តាម​​ម៉ូដែល​ ​Phanthom​ ​ បំពាក់​ដោយ​អំពូល​ ​LED​ ​លាយ​ចង្កៀង​ក្រោយ​ដ៏​ពិសេស​ ​​និង​​​មាន​ទ្វា​ពីរ​ដែល​យក​លំនាំ​តាម​ម៉ូដែល Wraith។ មិន​តែ​ប៉ុណ្ណោះ​ក៏​មាន ទេវរូប​ ​Ecstasy ផលិត​ពី​គ្រីស្តាល់​​ពណ៌​ស ថ្លា​ស្អាត។ រថយន្ត​ដំណើរ​ការ​ដោយ​ម៉ាស៊ីន​ ​Phantom VII​ ​ស៊ីឡាំង​ ​១២​ ​ទំហំ​ ​៦,៧៥​ ​លីត្រ និង មាន​ផលិត​តែ​មួយ​គ្រឿង​គត់​ក្នុង​លោក៕

ប្រភព៖ Zing   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី