Man City ទិញ​បាន​​កីឡាករ​​ម្នាក់ បំបែក​កំណត់ត្រា​អ្នក​ចាំទី​ថ្លៃ​​ជាង​គេ​លើ​លោក​ទី​២

  • 2017-06-01 10:04:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​មេឃ​ខៀវ Manchester City បាន​នាំ​ចូល​អ្នក​ចាំទី​​សញ្ជាតិ​​ប្រេស៊ីល​ម្នាក់​ឈ្មោះ​ថា Ederson ​ពី​ក្លឹប Benfica  ​ក្នុង​តម្លៃ​៣៥​លាន​ផោន បំបែក​កំណត់ត្រា​អ្នក​ចាំទី​ថ្លៃ​​ជាង​គេ​លើ​លោក​ទី​២។

តម្លៃ៣៥​លាន​ផោន​អាច​ធ្វើ​ឲ្យ Ederson ក្លាយ​ជា​អ្នក​ចាំទី​ថ្លៃ​ជាង​គេ​លើ​លោក​​ក្នុង​ប្រវត្តិសាស្ត្រ វ៉ា​ Gianluigi Buffon ដែល​ផ្ទេរ​ពី Parma ទៅ Juventus ក្នុង​តម្លៃ​៣៣​លា​ផោន កាល​ពី​ឆ្នាំ​២០១១។ យ៉ាងណា Man City បាន​ចេញ​បញ្ជាក់​ថា Ederson មិន​មែន​ជា​អ្នក​ចាំទី​ថ្លៃ​ជាង​គេ​លើ​លោក​ទេ គឺ​ត្រឹម​ទី​២​ប៉ុណ្ណោះ ព្រោះ Man City បាន​ទិញEderson ពី Benfica ដោយ​ឲ្យ​​ជា​លុយ​អឺរ៉ូ ៤០​លានអឺរ៉ូ។ ចំណែក Buffon ទៅ Juventus ពេល​នោះ​​មាន​តម្លៃ​​​​​​​​​ខ្លួន​៥៣​លាន​អឺរ៉ូ។

កីឡាករ​វ័យ​២៣​ឆ្នាំ​​ដែល​មិន​ធ្លាប់​ជាប់​ជម្រើស​ជាតិ​ប្រេស៊ីល​រូប​នេះ​បាន​យល់​ព្រម​ចុះ​កុងត្រា​៥​ឆ្នាំ​ជាមួយ Manchester City៕

ចុចអាន៖

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ