ខ្លោចចិត្ត! នារីវ័យក្មេងម្នាក់រស់នៅវេទនាច្រើនឆ្នាំព្រោះគ្រូពេទ្យ ទីបំផុត..
- 2017-06-01 10:50:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លោចចិត្ត! នារីវ័យក្មេងម្នាក់រស់នៅវេទនាច្រើនឆ្នាំព្រោះគ្រូពេទ្យ ទីបំផុត..
ចន្លោះមិនឃើញ
នារីវ័យក្មេងម្នាក់បានរស់នៅរងទុក្ខវេទនាផ្លូវចិត្តអស់រយៈពេល១២ឆ្នាំដោយសារការធ្វើតេស្តឈាមលើកទី១បង្ហាញថា នាងមានផ្ទុកមេរោគអេដស៍ ប៉ុន្តែការធ្វើតេស្តលើកទី២នៅមន្ទីរពេទ្យ Thai Red Cross Aids Research Centre នៅថ្ងៃព្រហស្បតិ៍នេះបង្ហាញថា នាងគ្មានផ្ទុកមេរោគអេដស៍ឡើយ។
នាង Suthida Saengsumat អាយុ២០ឆ្នាំបានទៅធ្វើតេស្តមេរោគអេដស៍ជាលើកទី២នៅមន្ទីរពេទ្យខាងលើក្នុងទីក្រុងបាងកក ហើយការធ្វើតេស្តបានបង្ហាញថា នាងគ្មានផ្ទុកមេរោគអេដស៍ឡើយ។ លោកវេជ្ជបណ្ឌិត Praphan Phanuphak ប្រធានមន្ទីរពេទ្យ TRC-ARC ប្រាប់សារព័ត៌មានក្នុងសន្តិសីទមួយថា **នាងគ្មានផ្ទុកមេរោគអេដស៍ទេ**។
នាង Suthida ដែលបានស្រក់ទឹកភ្នែកនិងអរគុណដល់គ្រូពេទ្យបាននិយាយថា សង្គមឥឡូវគួរតែឈប់រើសអើងនាងទៀតទៅ ពីព្រោះនាងគ្មានផ្ទុកមេរោគអេដស៍ឡើយ។ ម្តាយកូនពីរនាក់និយាយថា ៖«កូនៗរបស់ខ្ញុំចាប់ពីពេលនេះទៅ ពួកកូននឹងមិនអៀនខ្មាសទៀតទេ ឬក៏លាក់លៀមនឹងដទៃ។ យើងរស់នៅជាមួយគ្នាវិញ។ យើងនឹងមិនបែកគ្នាទៀតឡើយ ពីព្រោះម៉ែគ្មានផ្ទុកមេរោគអេដស៍»។
នាងបានតេស្តមេរោគអេដស៍នៅពេលនាងមានអាយុ៨ឆ្នាំ។ គ្រូរបស់នាងជាអ្នកនាំទៅធ្វើតេស្តនៅមន្ទីរពេទ្យនៅខេត្ត Roi Et ដោយសារម្តាយរបស់នាងមានបញ្ហាស្បែក និងឪពុករបស់នាងស្លាប់ដោយសារជំងឺអេដស៍។ ពេលនោះការធ្វើតេស្តបង្ហាញថា នាងមានផ្ទុកមេរោគអេដស៍ ហើយក៏គ្មានធ្វើតេស្តជាលើកទី២ឡើយ។ ១២ឆ្នាំក្រោយមកទើបនាងបានធ្វើតេស្តឈាមជាលើកទីពីរ ហើយជាលទ្ធផលរំភើបរំជួលចិត្តហួសពីការស្មាន៕