មហា​កំផែង​ទាំង​៣ ​របស់ Juventus ​ត្រៀម​ការពារ​ទ័ព​ជួរ​មុខ BBC ​របស់ Real

  • 2017-06-02 02:59:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី​មាន​អ្នក​ចាំ​ទី​ដៃ​ស្អិត Gianluigi Buffon ​ហើយ ​ក្រុម Juventus ​នៅ​មាន​កំពែង​ការពារ​៣​នាក់​ទៀត​ដែល​សុទ្ធ​តែ​រឹងម៉ាំ ​និង​បទ​ពិសោធ​ពេញ​ខ្លួន ​ដើម្បី​ត្រៀម​ការពារ​ខ្សែ​ប្រយុទ្ធ BBC ​របស់ Real Madrid ​។

មុន​ជំនួប Champions League ​មក​ដល់ ​ក្រុម Real Madrid ​បាន​បញ្ជាក់​ថា​ទ័ព​ស្ម័គ្រ​ស្លាប់​របស់​ពួកគេ BBC (Benzema , Bale , Cristain) ​អាច​ចូល​លេង​បាន​ទាំង​៣​នាក់​វិញ​ហើយ ​ក្រោយ​ពី​ពួកគេ​ខកខាន​លេង​ជាមួយ​គ្នា​មួយ​រយៈ​មក​នេះ។ ឆ្លើយ​តប​ទៅ​នឹង​ការ​ត្រៀម​ជើង​ព្រួល​នេះ ​ក្រុម Juventus ​ក៏​បាន​ត្រៀម​ជា​ស្រេច​ដើម្បី​ទប់ទល់​នឹង​ការ​វាយ​សម្រុក​គ្រប់​ពេល​វេលា​របស់​ក្រុម​ជើង​ឯក​មក​ពី​អេស្ប៉ាញ​នេះ​ផង​ដែរ។

កំផែង​ទាំង​៣​របស់ Juventus ​រួម​មាន Leonardo Bonucci , Giorgio Chiellini ​និង Andrea Barzagli។ កីឡាករ​ទាំង​៣​នាក់​នេះ បើ​និយាយ​ពី​ការ​លេង​វិញ​សុទ្ធ​តែ​ជោកជាំ​អស់​ហើយ។ ដោយ​បូក​ទាំង​អ្នក​ចាំ​ទី Buffon ​ម្នាក់​ទៀត ពួកគេ​ធ្លាប់​ចូល​លេង​បាន​១ ៩២២​ប្រកួត​ហើយ​មាន​ពាន​ក្នុង​ដៃ​ដល់​៥៣​ពាន​ហើយ​សម្រាប់​ក្រុម Juventus។ ខណៈ​ដែល​ស្ថិតិ​នេះ​អាច​បញ្ជាក់​បាន​ថា​ក្រុម Old Lady ​ត្រៀម​ប្រព័ន្ធ​ការពារ​បាន​គ្រប់​គ្រាន់ ​ស្រប​ពេល​ប្រយុទ្ធ​វិញ​ក៏​មិន​អន់​ដែរ ក្រោយ​ពី​ពួកគេ​បាន​ទិញ​យក​កីឡាករ​ល្អ​ៗ​បន្ថែម​មួយ​រយៈ​ចុង​ក្រោយ៕

ព័ត៌មានកីឡាអន្តរជាតិ

Juventus

ប្រភព៖ Marca   ប្រែ​សម្រួល៖ មុន្នីរម្យ