Chompoo ភ័យ​ព្រួយ​អ្វីខ្លះពេលចូលរួមព្រឹត្តិការណ៍ Cannes Film Festival?

  • 2017-06-02 03:11:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​ស្រី​ Chompoo Araya បាន​បង្ហើប​ពី​អារម្មណ៍​របស់​ខ្លួន​លើក​ដំបូង​ ពេលចូលរួមព្រឹត្តិការណ៍​ Cannes Film Festival ឆ្នាំ​ ២០១៧​ នៅ​ប្រទេស​បារាំង កាលពីពេលថ្មីៗនេះ។

តារា​ស្រី​រូប​នេះ​បាន​និយាយ​ថា​ អ្វី​ៗ​គ្រប់​យ៉ាង​ដំណើរការ​យ៉ាង​រលូន​ ហើយ​នាង​បាន​ទទួល​បទពិសោធន៍​ល្អៗ​ជា​ច្រើន។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​នាង​មាន​ការ​ព្រួយ​បារម្ភ​នោះ​គឺ​ កូន​ក្នុង​ផ្ទៃ។ Chompoo​ បន្ថែម​ថា​ បើ​ទោះ​ជា​ពេល​ខ្លះ​មាន​បញ្ហា​ដែល​ត្រូវ​ដោះ​ស្រាយ​ តែ​នាង​មិន​អាច​មាន​អារម្មណ៍​ស្ត្រេស​ខ្លាំង​ទេ ព្រោះ​ខ្លាច​ប៉ះពាល់​ទារក​ក្នុងផ្ទៃ។ ចំណែក​ឯ​ស្វាមី​របស់នាង​ លោក​ Nott Visrut ក៏​រំភើប​ និង​ពេញចិត្ត​ចំពោះ​ការ​រៀបចំស្វាគមន៍​ពួកគេទាំង​២​ យ៉ាងល្អ​ដែរ។

បើនិយាយពី​ជិវិតប្ដីប្រពន្ធគូនេះ​វិញ ចាត់​ទុក​ថា​ជា​សំណាង​របស់​ តារា​ស្រី​រូប​នេះ​ ដោយសារ​មាន​ស្វាមី​ដ៏​ល្អ​ ចេះ​យល់​ចិត្ត​ ដឹង​ទុក្ខធុរៈ​ និង​តែង​មើល​ថែ​នាង​គ្រប់​ពេល​។

មក​ទល់​ពេល​បច្ចុប្បន្ន​នេះ​ អ្នក​ម្ដាយ​កូន​ភ្លោះ​រូប​នេះ​ ពពោះ​ជាង​ ៥​ខែ​ហើយ​ រីឯ​ឈ្មោះ​កូន​វិញ​ នាង​និង​ស្វាមី​ក៏​បាន​រក​ដាក់​ហើយ​ដែរ​ និង​កំពុង​ត្រៀម​ខ្លួន​ស្វាគមន៍​សមាជិក​គ្រួសារ​ថ្មី​ ក្នុង​ខែ​កញ្ញា​ខាងមុខ​នេះ​ហើយ៕

*ចុចអានបន្ត៖

-ព័ត៌មានផ្សេងៗពីតារាថៃ

-Chompoo មិនខ្វល់​ពោះធំ សំខាន់កាច់រាងម៉ាឡូយ​នៅ​ប្រទេស​បារាំង

-Chompoo និងតារាល្បីៗជាច្រើនរូបជុំគ្នា ក្នុងពិធីបំបួសមិត្តជិតស្និទ្ធ

ប្រភព៖ tvpoolonline   ប្រែ​សម្រួល៖ យី សុធារី