វិធី​ទស្សនា​ការ​ផ្សាយ​ផ្ទាល់​ព្រឹត្តិការណ៍​ WWDC 2017 ពី​ Apple បន្តិចទៀតនេះ

  • 2017-06-02 03:46:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាន់​តែ​កៀក​ជិត​មក​ដល់​នៃ​ព្រឹត្តិការណ៍​ WWDC 2017 របស់​ក្រុមហ៊ុន​ Apple ដែល​ប្រព្រឹត្តិ​ទៅ​ចំនួន​ ៤ ថ្ងៃ​ពី​ថ្ងៃ​ទី ៥ ដល់ ៩ មិថុនា។

ផលិតផល​រំពឹង​ទុក Apple អាច​ប្រកាស​នា​ថ្ងៃ​នោះ ​រួម​មាន​ Smart Speaker ប្រើប្រាស់​ប្រព័ន្ធ​ Siri, iPad ជំនាន់​ថ្មី, ប្រព័ន្ធ​ប្រតិបត្តិ​ iOS 11, ប្រព័ន្ធ​ MacOS និង​ WatchOS ជំនាន់​ថ្មី​។​ បើ​អ្នក​ចង់​ទស្សនា​ការ​ផ្សាយ​ផ្ទាល់​ ឧបករណ៍​តម្រូវ​មាន ដូច​ជា​​​ iPhone/iPad/iPod Touch ដែល​ដំណើរការ​លើ​ iOS 7.0 ឡើង​ទៅ ឫ​កុំព្យូទ័រ​ Mac ដែល​មាន Safari ជំនាន់​ 6.0.5 ឡើង​ ក៏​ដូច​ជា​ប្រព័ន្ធ​ OSX 10.8.5 ឫ​ខ្ពស់​ជាង​នេះ​។​

យ៉ាងណាមិញ​បើ​អ្នក​គ្មាន​ឧបករណ៍​ Apple ប្រើប្រាស់​នោះ​ទេ ជម្រើស​មួយ​ទៀត​គឺ​ទស្សនា​តាម​រយៈ​កុំព្យូទ័រ​ដែល​ដំណើរការ​ប្រព័ន្ធ Windows លើក​លែង​ Android ក្រុមហ៊ុន​អាមេរិក​​នេះ​ ហាក់​បី​មិន​ទទួល​ឡើយ​។​ ក្រោយ​មក​ដល់​យប់​ថ្ងៃ​ច័ន្ទ​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​អង្គារ​ទី ៦ មិថុនា​ វេលា​ម៉ោង ១២ យប់​ (ម៉ោង​នៅ​កម្ពុជា​) អ្នក​ទាំង​អស់​គ្នា សូម​យក​ឧបករណ៍​ដូច​បាន​រៀបរាប់​ខាង​លើ ចុច​ចូល​គេហទំព័រ​https://www.apple.com/apple-events/june-2017/ រួច​ទស្សនា​ដោយ​សេរី​។

បន្ត​ចុច​អាន៖

ប្រភព៖ ibtimes   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី