Hailee Stienfeld នឹង​សម្ដែង​ក្នុង​រឿង​ស៊េរី​ថ្មី​របស់​ Transfomers

  • 2017-06-02 07:31:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ Hailee Stienfeld កំពុង​តែ​ស្ថិត​ក្នុង​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ Paramount Pictures សម្រាប់​រឿង​វគ្គ​ថ្មី​របស់​ Transformers (spin-off) ដែល​នឹង​និយាយ​អំពី​តួអង្គ​ Bumblebee វិញ​ម្ដង។ នេះ​បើ​តាម​សារព័ត៌មាន​ Hollywood Reporter។ Hailee នឹង​សម្ដែង​ជា​តួ​ស្រី​ចារឹក​ប្រុស​ដែល​ពូកែ​ខាង​គ្រឿង​ឡាន​​ ឫ​ក៏​អាច​ហៅ​បាន​ថា​អ្នក​មេកានិច។

តារា​សម្ដែង Hailee Stienfeld

តួអង្គ​ Bumblebee គឺ​ជា​តួអង្គ​ដែល​អ្នក​គាំទ្រ​បណ្ដា​រឿង​ Transformer ចូលចិត្ត​ខ្លាំង​ជាង​គេ​តាំង​ពី​គេ​ណែ​នាំ​ក្នុង​វគ្គ​ដំបូង។ តួអង្គ​នេះ​ប្រែ​កាយ​ពី​ឡាន​ម៉ាក​ Volkswagen Beetle កាល​ពី​ដំបូង​ ប៉ុន្ដែ​ក្រោយ​មក​នៅ​ក្នុង​សាច់​រឿង Bee ប្រែ​កាយ​ពី​ឡាន​ម៉ាក​ Chevrolet Camaro វិញ​ម្ដង។

តួអង្គ Bumblebee
គំរូ​ឡានរបស់​តួអង្គ Bumblebee

គួរ​បញ្ជាក់​ថា​រឿង Transformer វគ្គ​ក្រោយ​នេះ​គឺ "Transformers: The Last Knight" នឹង​ដាក់​បញ្ចាំង​ថ្ងៃ​ទី ២១​ ខែ​ឧសភា​ឆ្នាំ​២០១៧នេះ​ហើយ។

តារា​សម្ដែង Hailee Steinfel ជា​តារា​ល្បី​ម្នាក់​ដែល​ធ្លាប់​មាន​ឈ្មោះ​ដណ្តើម​ពាន​រង្វាន់​អូស្ការ​សម្រាប់​រឿង "True Grit” និង​បាន​ចូល​រួម​សម្ដែង​ក្នុង​រឿង​ល្បីៗ​ដូច​ជា "Pitch Perfect” និង "The Edge of Seventee” ហើយ​នាង​ក៏​ជា​តារា​ចម្រៀង​ម្នាក់​ដ៏​ល្បី​ផង​ដែរ៕

Poster សម្រាប់​រឿង Transformers: The Last Knight

ប្រភព៖ Comingsoon   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម
អត្ថបទថ្មី