ស្គាល់អត្តសញ្ញាណនារីសេពគ្រឿងញៀនជាមួយ T.O.P ហើយ

  • 2017-06-02 13:40:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿងរ៉ាវដ៏ក្ដៅគគុកមួយដែលបានផ្ទុះឡើងក្នុងវិស័យ K-Pop កាល​ពី​ម្សិលមិញ​គឺជុំវិញដំណឹងថា T.O.P សមាជិកក្រុមចម្រៀង BIG BANG ​បាន​សេពគ្រឿងញៀន ហើយថែម​ទាំង​ដឹង​ថា​បាន​សេព​ជា​មួយ​នារីម្នាក់ដែលជាអ្នកហ្វឹកហាត់​ទៀត​ផង។

នារីដែលគេដឹងថាជាអ្នកហ្វឹកហាត់នោះថ្ងៃនេះត្រូវបានបង្ហាញអត្តសញ្ញាណ ដែល​មាន​ឈ្មោះ​ថា Han Seo Hee ជាអតីតអ្នកហ្វឹកហាត់នៅផលិតកម្មកូរ៉េ Jellyfish Entertaintment។ នារីវ័យ ២២ ឆ្នាំ​នេះ​ត្រូវបានគេស្គាល់ច្បាស់​ថា​បាន​ចូល​រួម​ដល់វគ្គជម្រុះ ១២ នាក់​ចុង​ក្រោយ​ក្នុង​កម្មវិធីប្រលង The Birth of a Great Star 3 របស់​ទូរទស្សន៍ MBC ក្នុង​ឆ្នាំ ២០១២។ Han Seo Hee បាន​ចុះ​កុងត្រាជាមួយផលិតកម្មខាងលើ​កាល​ពី​ខែមិថុនា ឆ្នាំ២០១៥ ប៉ុន្តែបានត្រឹមមួយខែកុងត្រាក៏ត្រូវបានរំសាយវិញដោយមិនដឹងមូលហេតុ។

ជុំវិញ​រឿង​រសើបរបស់ T.O.P ឯណោះវិញគេប្រសិនបើការចោទប្រកាន់ចូលជាធរមាន នោះ​សមាជិកចាស់ជាងគេប្រចាំក្រុមរូបនេះអាចនឹងត្រូវប្រឈមនឹងការដាក់ទោសធ្ងន់ធ្ងរដល់ថ្នាក់ចូលពន្ធនាគាររយៈពេល ៥ ឆ្នាំឯណោះ៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម