ពិសេស​មែន!ស្ងាត់ៗ អេឡិច ហ្សូរ៉ា ទិញ​កាដូ​ជូន​គូស្នេហ៍​ទៀត​

  • 2017-06-03 03:11:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រប​ពេល​ Ice watch បញ្ចុះ​តម្លៃ​ពី ៤០% ដល់​​ ៦០% ក្នុង​ឱកាស​គម្រប់​ខួប​ដប់​ឆ្នាំ​ ប្រទះ​ឃើញ​តារា​ចម្រៀង​ អេឡិច ហ្សូរ៉ា ចូល​ទៅ​ទិញ​នាឡិកា​មួយ​ឈុត​បែប​គូស្នេហ៍​ទៀត​ផង។ នេះ​បើ​តាម​ការ​បង្ហោះ​របស់​Page ផ្លូវ​ការ​ក្រុមហ៊ុន​នាំ​ចូល​​នាឡិកា Ice Watch។​​

នៅ​លើ​បណ្ដាញ​សង្គម​នា​ពេល​បច្ចុប្បន្ន​​ គេ​សង្កេត​ឃើញ​ថា​លោក អេឡិច ហ្សូ​រ៉ា និង​​ កញ្ញា​​ ឌី​ សូ​នី​តា​​ កំពុង​តែ​មាន​ប្រជាប្រិយភាព​​ តាម​រយៈ​ការ​បញ្ចេញ​​ video កំប្លែង​បែប​គូ​ស្នេហ៍​​ ។​​ ដូចគ្នា​​​នេះ​ដែល​​ប្រិយមិត្ត​មួយ​ចំនួន​នៅ​ក្នុង​បណ្ដាញ​សង្គម​ ជឿ​ជាក់​ថា​តារា​ចម្រៀង​រូប​នេះ​ ច្បាស់​ជា​ទិញ​នាឡិកា​គូ​ស្នេហ៍​នេះ​ជូន​កញ្ញា ឌី សូនីតា ជា​មិន​ខាន។

ជាក់​ស្តែង​ចំពោះ​រឿង​នេះ សាមី​ខ្លួន​លោក​ អេឡិច​ ហ្សូរ៉ា បាន​ប្រាប់​មក​ខាង Sabay កាល​ពី​ព្រឹក​មិញ​ថា​ ជា​ការ​ពិត​ លោក​បាន​ទិញ​នាឡិកា​មួយ​គូ​ ជូន​ទៅ​​កញ្ញា ឌី សូនីតា។ រី​ឯ កញ្ញា ​ឌី សូនី​តា​ ក៏​ធ្លាប់​បកស្រាយ​ដូច​ អេឡិច ហ្សូរ៉ា ​តាម​សារ​ព័ត៌មាន​មួយ​រួច​ហើយ​​ថា​​ អ្នក​ទាំងពីរ​ពិតជា​ស្រលាញ់​គ្នា​មែន​​ តែ​មិនមែន​បែប​គូ​ស្នេហ៍​នោះ​ទេ​​ គឺ​ស្រលាញ់​ដូច​បង​ប្អូន​តែ​ប៉ុណ្ណោះ ។​​

“បាទ​...អូន​សាក​ទាយ​មើល​បង​ទិញ​ឲ្យ​អ្នក​ណា? (សើច) ការ​ពិត​បង​ទិញ​ឲ្យ​មនុស្ស​ដែល​បង​ស្រលាញ់​ ឌី សូនីតា តែ​ការ​ស្រលាញ់​នេះ​ក្នុង​ន័យ​បងប្អូន​ទេ​។ ធម្មតា​រាល់​ការ​ទិញ​កាដូ​ជូន​គ្នា​ មិន​ចាំ​បាច់​តែ​ក្នុង​ថ្ងៃ​ពិសេស​ន​ឡើយ ថ្ងៃ​ណា​ក៏​ជូន​បាន​ឲ្យ​តែ​ចេញ​ពី​ចិត្ត"។ តួ​ប្រុស​ក្នុង​រឿង "ទេសចរណ៍​ឋាន​នរក" បញ្ជាក់។

កាលពី​ម្សិល​មិញ​​ តាម​រយៈ គេហទំព័រ Facebook WATCH EMPIRE ដែល​ជា Page ក្រុមហ៊ុន​ដែល​នាំចូល​នាឡិកា​ដៃ​ Ice watch បាន​ធ្វើ​ការ​​បង្ហោះ​ អរគុណ​ចំពោះ​លោក​​ អេឡិច​ ហ្សូរ៉ា ដែល​បាន​មក​ទិញ​នាឡិកា​ក្នុង​ឱកាស​បញ្ចុះ​​ ៤០% ដល់​​ ៦០% ​នេះ។​ មាន​ប្រភព​ច្បាស់​ការ​មួយ​បាន​បង្ហាញ​ថា​​ ម៉ូដ​នាឡិកា​​​ដែល​លោក​​ អេឡិច ហ្សូរ៉ា ទិញ​​ ជា​ម៉ូដ​គូ​ស្នេហ៍​ដ៏​ពិសេស​​​មួយ​​ ហើយ​ចំនួន​មាន​កំណត់​ទៀ​ត​​​។ សម្រាប់​​ អ្នក​ដែល​ចង់បាន​នាឡិកា​បែប​​ fashion ទាន់​សម័យ​សូម​ប្រញាប់​រួសរាន់​ឡើង​ព្រោះ​​​ក្នុង​ឱកាស​ខួប​ ១០ឆ្នាំ​របស់ ​Ice watch មាន​ធ្វើការ​បញ្ចុះ​តម្លៃ​ពី ​៤០% ដល់ ៦០% ចាប់ពី​ថ្ងៃ​នេះ​រហូតដល់​ថ្ងៃ​ទី​១៨ មិថុនា ២០១៧ ៕ ​រាល់​ការ​ចង់​ដឹង​ព័ត៌មាន​បន្ថែម​អ្នក​អាច​ទាក់​ទង​គ្រប់​សាខា និង​លេខ​ទូរស័ព្ទ​របស់​ ICE WATCH ខាង​ក្រោម​បាន៖ ICE WATCH មុនីវង្ស ផ្ទះ 169Eo ផ្លូវ 93 មហាវីថីមុនីវង្ស មនោរម្យ 7មករា ភ្នំពេញ ទូរស័ព្ទ:​ 077 751000. ICE WATCH អ៊ីអនមល ជាន់ទី១ ជិត Chat time ទល់មុខ Lock & Lock 077 851000 ICE WATCH ស្ទឹងមានជ័យ ៖ ក្នុង​​ផ្សារ​ទំនើប​ស្ទឹងមានជ័យ​ថ្មី ជាន់​ផ្ទាល់​ដី ទល់មុខ Lucky Super market ទូរស័ព្ទ 095 851000 ។ ICE WATCH សៀមរាប ផ្ទះ 11E0 ផ្លូវ​ជាតិ​លេខ 6 (នៅ​កាច់​ជ្រុង​ស្តុប​សណ្ឋាគារ សុខា និង ត្រីកោណមាត្រ ជិត​ព្រះអង្គ​ចេក ព្រះអង្គ​ចម) ទូរស័ព្ទ: 095 888850 ICE WATCH បាត់ដំបង ផ្ទះលេខ 91E0 ផ្លូវ​លេខ 3 ជិត​សណ្ឋាគារ​ប៉ារីស ទូរស័ព្ទ: 077 303000

ដោយ៖ ថា ម៉ាលីដា