​តេស្តរួច​ទើប​ដឹង​ថា Galaxy S8 + RAM 6 GB ខ្លាំង​ជាង RAM 4 GB

  • 2017-06-03 03:18:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung បញ្ចេញ​ Galaxy S8 ជំនាន់​ថ្មី​ចំនួន​ ៣ ប្រភេទ​ខុស​ៗ​គ្នា មាន​ដូច​ជា​ Galaxy S8+ RAM ទំហំ​ 6 GB, Galaxy S8+ RAM 4 GB និង Galaxy S8 RAM 4 GB ដោយ​ S8+ RAM 6 GB មាន​លក់​តែ​នៅ​លើ​ទីផ្សារ​មួយ​ចំនួន​ប៉ុណ្ណោះ។ S8+ RAM 6 GB នេះ​ទៀត​សោត​មាន​តម្លៃ​លើស​ S8+ RAM 4 GB ដល់​ជាង ១០០ ដុល្លារ។

អ្នក​ប្រហែល​ជា​ចង់​ដឹង​ហើយ​ថា​ Galaxy S8+ RAM ទំហំ 6 GB មាន​សមត្ថភាព​លើស​ប្រភេទ​ដទៃ​យ៉ាង​ណា។ វីដេអូ​ខាង​ក្រោម​ជា​​ការ​ប្រៀប​ធៀប​សមត្ថភាព​ Galaxy S8+ RAM 6 GB និង Galaxy S8 RAM 4 GB៖

ដូច​បាន​ឃើញ​ក្នុង​វីដេអូ​ហើយ​ថា​ការ​​តេស្ត​បើក​កម្មវិធី​នៅ​តង់​ទី​មួយ​​ស្មាតហ្វូន​ទាំង​ពីរ​ប្រភេទ​មាន​ល្បឿន​ដំណើរ​ការ​មិន​ខុស​គ្នា​អី​ណាស់​ណា​ឡើយ។ ប៉ុន្តែ​ឈាន​ដល់​តង់​ទី​ពីរ​ពេល​បើក​កម្មវិធី​ទាំង​អស់​សា​ឡើង​វិញ​ឃើញ​ថា​ Galaxy S8+ RAM 6 GB ដើរ​លឿន​ជាង S8 RAM 4 GB ដាច់។ នេះ​ក៏​ដោយ​សារ​តែ​ទំហំ RAM ធំ​លើ S8+ អាច​ឲ្យ​វា​រក្សា​ទុក​កម្មវិធី​ឲ្យ​ដំណើរ​ការ​ក្នុង Background បាន​ច្រើន​ជាង S8 ដែល​មាន​ RAM ត្រឹម 4 GB៕​​

ចុចអាន៖

ប្រភព៖ YouTube   ប្រែ​សម្រួល៖ សុខហេង