ពិត​ជា​រំភើប! Ariana Grande ទៅ​ Suprise អ្នក​រង​គ្រោះ​ដល់​មន្ទីរពេទ្យ

  • 2017-06-03 07:55:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Ariana Grande បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​នាង​ដែល​បាន​គេង​សម្រាក​នៅ​មន្ទីរពេទ្យ​មាន​ភាព​ភ្ញាក់​ផ្អើល ​ដោយ​បាន​ទៅ​លេង​ដល់​កន្លែង​ក្រោយ​ពី​ពួក​គេ​មាន​របួស​ដោយ​សារ​ហេតុការណ៍​អាក្រក់​កាល​ពី​យប់​ថ្ងៃ​ទី ២២។

កាល​ពី​យប់​ថ្ងៃ​សុក្រ​ម្សិល​មិញ​នេះ​ តារា​ចម្រៀង​រូប​នេះ​បាន​ទៅ​ជួប​ជន​រង​គ្រោះ​ម្នាក់​គឺ​កុមារី Jaden អាយុ​១៤ឆ្នាំ​ដែល​រង​គ្រោះ​ដោយ​សារ​កម្ទេច​គ្រាប់​បែក​ប៉ះ​ពាល់​ជើង​របស់​នាង​ដែល​បណ្ដាល​ឲ្យ​មាន​របួស​ធ្ងន់។ បន្ទាប់​មក​ Ariana ក៏​បាន​ទៅ​ជួប​ក្មេង​ស្រី​ម្នាក់​ទៀត​ដែល​មាន​ឈ្មោះ​ថា​ Lily Harrison នៅ​មន្ទីរពេទ្យ​កុមារ​ Royal Manchester។

នាង​បាន​ទិញ​កាដូ​និង​មាន​របស់​របរ​ដែល​មាន​ហត្ថលេខា​របស់​នាង​ជា​អំណោយ​ដល់​អ្នក​ដែល​ស្នាក់​នៅ​មន្ទីរពេទ្យ​ទៀត​ផង។

កុមារី​ Jaden ដែល​ជា​ជន​រង​គ្រោះ​ម្នាក់​ក្នុង​ចំណោម​១១៩នាក់​នោះ​ បាន​សរសេរ​នៅ​លើ​ Twitter ថា៖ "ខ្ញុំ​បាន​ជួប​ម្ចាស់​ក្សត្រី​របស់​ខ្ញុំ​ថ្ងៃ​នេះ ស្រលាញ់​អ្នក​ Ariana Grande”។

ម្តាយ​របស់​ក្មេង​ស្រី​ម្នាក់​នេះ​បាន​ប្រាប់​ សារពត៌មាន​ Manchester Evening News ថា​៖ "Jaden កំពុង​តែ​អង្គុយ​នោះ​ទី​នោះ​និង​មើល​ទូរទស្សន៍ បន្ទាប់​មក Ariana ក៏​ដើរ​ចូល។ នាង​ពិត​ជា​ ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់ និង​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង។ វា​គឺ​ជា​រឿង​មួយ​ដ៏​ល្អ​បំផុត​ដែល​ខ្ញុំ​បាន​ឃើញ​ ហើយ​នាង​ពិត​ជា​រំភើប​ជា​ខ្លាំង។"

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​តារា​រូប​នេះ​ក៏​បាន​ជួប​អ្នក​ជំងឺ​ផ្សេងៗ​ទៀត​ដែល​ស្នាក់​នៅ​មន្ទីរពេទ្យ​នេះ​ផង​ដែរ ដែល​ធ្វើ​ឲ្យ​ពួក​គេ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង៕

នេះ​ជា​បណ្តា​រូបថត​​នៅ​មន្ទីរពេទ្យ​នោះ៖

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី