Justin, Miley និង​តារា​ល្បី​ច្រើន​រូប​ទៀត​នឹង​ចូល​រួម​ជាមួយ​ Ariana សម្រាប់​តន្ត្រី​សប្បុរស​ធម៌​នៅ​ Manchester

  • 2017-05-31 07:36:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Ariana Grande នឹង​ត្រលប់​មក​ Manchester វិញ​នៅ​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ​ហើយ ដើម្បី​រៃ​អង្គាស​ថរិការ​ជូន​ដល់​ក្រុម​គ្រួ​សារ​ជន​រង​គ្រោះ​នៃ​អំពើ​ភេរវកម្ម​ដែល​បាន​សម្លាប់​មនុស្ស​ ២២​នាក់ និង​១១៩​នាក់​រង​របួស​ កាល​ពី​ថ្ងៃ​ទី​២២។

តារា​ចម្រៀង Ariana Grande

អង្គ​ការ​កាកបាទ​ក្រហម​ប្រចាំ​ប្រទេស​អង់គ្លេស​បាន​ប្រកាស​កម្ម​វិធី "One Love Manchester” នៅ​លើ​ Twitter ជាមួយ​នឹង​រូប​ឡូហ្គោ​ពណ៌​ផ្កាឈូក​រូប​បូ​ដែល​បំពាក់​ត្រចៀក​ទន្សាយ​ដែល​ជា​និមិត្ត​សញ្ញា​របស់ Ariana Grande។ បន្ថែម​ពី​លើ​តារា​ចម្រៀង​វ័យ​ ២៣​ឆ្នាំ​រូប​នេះ តារា​ចម្រៀង​ល្បីៗ​ដូច​ជា Coldplay, Miley Cyrus, Justin Bieber, Katy Perry និង Pharrel Williams សុទ្ធ​តែ​នឹង​ចូល​រួម​សម្ដែង​ទាំង​អស់។

ក្រុម​ចម្រៀង Coldplay
តារាច​ម្រៀង Miley Cyrus
តារា​ចម្រៀង Justin Bieber
តារា​ចម្រៀង Katy Perry
តារា​ចម្រៀង​ Pharrel Williams

តារា​ចម្រៀង​ជើង​ចាស់ Usher, ក្រុម​ចម្រៀង Take That និង​សមាជិក​ក្រុម​ One Direction លោក​ Naill Horan ក៏​មាន​ឈ្មោះ​ចូល​រួម​សម្ដែង​ក្នុង​កម្ម​វិធី​នេះ​ដែរ។

តារា​ចម្រៀង Usher
ក្រុម​ចម្រៀង Take That
តារា​ចម្រៀង Naill Horan

ការ​ត្រលប់​មក​សម្ដែង​វិញ​នេះ​គឺ​មាន​រយៈ​ពេល​តិច​ជាង​ពីរ​សប្ដាហ៍ បន្ទាប់ពី​មាន​ការ​បំផ្ទុះ​គ្រាប់​បែក និង​មាន​ទីតាំង​នៅ​កីឡាដ្ឋាន​ Old Trafford។

​ចំនួន​ថវិកា​បាន​មក​ពី​ការ​លក់​សំបុត្រ​​តាម​អ៊ីនធឺណិត​ នឹង​ដាក់​បញ្ចូល​ក្នុង "We Love Manchester Emergency Fund” ដែល​បាន​​រៀប​ចំ​ដោយ​រដ្ឋបាល​ក្រុង Manchester និង​កាកបាទ​ក្រហម​ចក្រភព​អង់គ្លេស ដើម្បី​ជា​ជំនួយ​ដល់​ក្រុម​គ្រួសារ​រង​គ្រោះ។ អ្នក​គាំទ្រ​ទាំង​អស់​ដែល​បាន​ចូល​រួម​កម្ម​វិធី​ប្រគំ​តន្រ្តី​ចំ​ថ្ងៃ​ដែល​មាន​រឿង​នោះ នឹង​ទទួល​បាន​សំបុត្រ​ចូល​រួម​ដោយ​មិន​បង់​ថ្លៃ​ ប៉ុន្ដែ​ត្រូវ​តែ​ចុះ​ឈ្មោះ​ត្រឹម​ថ្ងៃ​ពុធ​នេះ៕

ចុច​អាន៖

ប្រភព៖ entertainment-weekly   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី